រដ្ឋ Oregon ៖ សត្វត្រីព្រះចន្ទយក្ស ទម្ងន់ ១០០ ផោនមួយក្បាល ត្រូវបានគេប្រទះឃើញដេកងាប់ នៅលើឆ្នេរខ្សាច់មួយ កន្លែងនៅ Seaside រដ្ឋ Oregon កាលពីសប្តាហ៍មុន ដែល ក្រុមអ្នកជំនាញជឿជាក់ ថា សត្វត្រីប្រភេទនេះ បានធ្វើដំណើរទៅភាគខាងជើង ដើម្បីគេចចេញពីតំបន់ទឹកក្តៅ ដែលបណ្តាលមកពីការប្រែប្រួល អាកាសធាតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ត្រីព្រះចន្ទត្រូវបានគេស្គាល់ថា Opah មានប្រវែង ៣ ម៉ែត្រកន្លះ ហើយជាទូទៅត្រូវបានគេរកឃើញ នៅតំបន់ទឹកត្រូពិច និងសីតុណ្ហភាពល្មម ប៉ុន្តែនៅពេល មហាសមុទ្រ មានភាពកក់ក្តៅដោយសារការប្រែប្រួល អាកាសធាតុជីវិតសត្វសមុទ្រ កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើង ដើម្បីគេចចេញពីទឹកក្តៅ ។
ត្រីទាំងនេះអាចធំធាត់ដល់ទៅ ៦ ហ្វីត ប៉ុន្តែលោក Heidi Dewar អ្នកជំនាញខាងជីវសាស្រ្តស្រាវជ្រាវ ជាមួយរដ្ឋបាលជល ផលជាតិ និងមហាសមុទ្រជាតិ (NOAA) បានប្រាប់Washington Postថា ខ្ញុំមិនរំពឹងថា Opah ដែលទំហំនោះជាធម្មតា ត្រូវបានជាប់នៅរដ្ឋ Oregon នោះឡើយ ។
ទន្ទឹមនឹងការផ្តល់ការយល់ដឹង អំពីការផ្លាស់ប្តូរអាកាសធាតុមន្ត្រីសត្វព្រៃសង្ឃឹមថានឹងប្រើប្រាស់ ត្រីនេះដើម្បីរៀនអំពីជីវវិទ្យា មូលដ្ឋាន និងអេកូឡូស៊ីរបស់ Opah នៅតែជាអាថ៌កំបាំង សម្រាប់សហគមន៍វិទ្យាសាស្ត្រ ដោយសារតែកង្វះការស្រាវជ្រាវ ។ លោក Dewar បានប្រាប់កាសែត Washington Post ថា ត្រីនឹងត្រូវបានកក និងយកទៅចែក ដោយនិស្សិតដើម្បីបង្ហាញ អាថ៌កំបាំងរបស់វា ៕ដោយ៖លី ភីលីព