ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន ជួបបញ្ហាបច្ចេកវិទ្យា ផលិតដ្រូន យ៉ាងណាក៏នៅតែថ្លៃ ជាងរបស់ចិន

បរទេស ៖ យោងតាមសេចក្តីប្រកាសមួយ នៅពីខាងក្នុងជួររដ្ឋាភិបាល របស់អាមេរិក និងត្រូវបានយកមកចេញផ្សាយ ដោយកាសែត The Financial Timesបានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោន កំពុងជួបបញ្ហាដ៏លំបាកមួយ ខណៈដែលខ្លួនកំពុងព្យាយាម អភិវឌ្ឍនិងផលិតយន្តហោះដ្រូន ដើម្បីប្រជែងទៅនឹង ដ្រូនរបស់ចិន ។

ប្រភពដដែលបាន សរសេរទៀតថា អាមេរិកមកដល់ពេលនេះ នៅតែមិនទាន់អាចផលិត យន្តហោះដ្រូនដែលមានបច្ចេកវិទ្យាល្អ ជាងឬសូម្បីតែមានតម្លៃថ្លៃ ដើមទាបជាង ដ្រូនរបស់ប្រទេសចិននោះទេ។

Financial Times បានសរសេរទៀតថា កាមេរ៉ារបស់ប៉ង់តាហ្កោន មានតម្លៃថ្លៃជាងនិងបច្ចេកវិទ្យាទាប ជាងយន្តហោះដ្រូនរបស់ចិន ឆ្ងាយខ្លាំងណាស់ ទោះបី ជាកន្លងមក ប៉ង់តាហ្គោនបាន ចំណាយលុយច្រើនជាង១៣លានដុល្លារ មកហើយសម្រាប់តែ កិច្ចការងារមួយនេះ។

គួរឲ្យដឹងដែរថា តម្លៃជាមធ្យម ដែលដ្រូននីមួយៗ គួរតែមានតម្លៃនោះគឺ២១០០ដុល្លារ ក្នុងមួយគ្រឿង ប៉ុន្តែអាមេរិកបានចំណាយលុយច្រើន ជាងដល់ទៅ៨ទៅ១៤ដង ទាំងដែលផ្នែក ខ្លះនៃដ្រូនត្រូវបានទិញ ពីប្រទេសចិនផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top