ទីក្រុងឡុង ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការដើរ លេង និងដើរកម្សាន្តតាមទីធ្លា ដែលមានធម្មជាតិបៃតង អាចមានសារសំខាន់ ជាងពេលណាៗទាំងអស់ សម្រាប់កុមារ បន្ទាប់ពី ការចាក់សោរ ការពារមេរោគ Covid-19 បានបញ្ចប់ហើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវ បានប្រៀបធៀបសុខភាពផ្លូវចិត្ត របស់កុមារជាង៣.០០០នាក់ នៅតំបន់ទីក្រុងឡុងជាមួយ នឹងភាព ជិតនឹងទីធ្លាបៃតង ។ ពួកគេបានរកឃើញថា អ្នកដែលនៅជិតដីព្រៃមាន ការអភិវឌ្ឍការយល់ដឹងល្អ ប្រសើរជាងមុន និងមានហានិភ័យទាប នៃបញ្ហាអារម្មណ៍ និងបញ្ហាអាកប្បកិរិយា ។
អ្វីដែលគួរឲ្យព្រួយ បារម្ភនោះទិន្នន័យ ត្រូវបានប្រមូល មុនពេលមាន រោគរាតត្បាតមានន័យថា បញ្ហាសុខភាព ទំនងជានឹង កាន់តែធ្ងន់ធ្ងរទៅៗ ដោយកង្វះកន្លែងធម្មជាតិ ក្នុងកំឡុងពេលចាក់សោ ។ យោងតាមអ្នកនិពន្ធនៅមហាវិទ្យាល័យ College London និង Imperial College Londonថា ការសិក្សានេះ អាចជះ ឥទ្ធិពលលើការ សម្រេចចិត្ត ក្នុងការធ្វើផែនការ នៅក្នុងតំបន់ ទីក្រុងជុំវិញ ពិភពលោក ពួកគេនិយាយថា ការកសាង ផ្ទះថ្មីនៅជិតកន្លែង មានស្មៅ ដើមឈើ និងព្រៃឈើអាច ធ្វើឲ្យប្រសើរឡើងនូវ អត្ថប្រយោជន៍ដែលផ្សារ ភ្ជាប់ទៅនឹងការអភិវឌ្ឍការយល់ដឹង និងសុខភាពផ្លូវចិត្ត ។ វាត្រូវបានគេប៉ាន់ស្មានរួចហើយថា ក្មេង ១ នាក់ក្នុងចំណោមកុមារ ១០ នាក់នៅទីក្រុងឡុងដ៍ ដែលមានអាយុពី ៥ ទៅ ១៦ ឆ្នាំទទួលរងពីជំងឺ សុខភាពផ្លូវចិត្ត ។
នេះបើយោងតាមរដ្ឋាភិបាលថា ការចំណាយសម្រាប់សេវាសង្គមនិង ទីភ្នាក់ងារផ្សេងទៀត ដូច្នេះកន្លែងបៃតងកាន់តែច្រើន អាចជាចម្លើយ។ នេះកំពុងនាំឲ្យមានការ ចំណាយលើសពីចន្លោះ ១១,០៣០ ទៅ ៥៩,១៣០ ផោនក្នុងមួយឆ្នាំសម្រាប់កុមារម្នាក់ៗ ៕ ដោយ៖លី ភីលីព