ព័ត៌មានអន្តរជាតិ

បុគ្គលិក ផ្នែកសុខាភិបាល អង់គ្លេស នឹងទទួលបានកំណើន ប្រាក់ខែ៣ភាគរយ

បរទេស ៖ យោងតាមការបញ្ជាក់ ដោយទីភ្នាក់ងារសុខាភិបាលជាតិ របស់អង់គ្លេស NHS កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាក្រុមបុគ្គលិក ជួរមុខដែលកំពុង តែប្រយុទ្ធប្រឆាំងទៅ នឹងវិរុសកូវីដនឹងត្រូវទទួល បានអត្រាកំណើនប្រាក់ខែ ៣ភាគរយគ្រប់គ្នា។

ប្រភពដដែលបានឲ្យដឹងដែរថា ការបង្កើនប្រាក់កម្រៃនេះ ធ្វើឡើងទៅលើគ្រប់គ្នាទាំង គិលានុបដ្ឋាយិកា,គ្រូពេទ្យ, អ្នកពិគ្រោះយោបល់, ពេទ្យធ្មេញនិងគ្រូពេទ្យទូទៅ ដែលប្រាក់ខែកើនឡើង នោះនឹងគិតចាប់រាប់ពី ខែមេសាឆ្នាំ២០២១មកវិញ។

គួរឲ្យដឹងដែរ ថា កាលពីដំបូងឡើយរដ្ឋាភិបាល បានប្រកាសបង្ហើបថា នឹងផ្តល់អត្រាកំណើនប្រាក់ខែ នេះត្រឹមតែ១ភាគរយប៉ុណ្ណោះ ប៉ុន្តែបានទទួលរងការ រិះគន់ពីសំណាក់ បុគ្គលិកទាំងអស់ព្រមទាំង សហព័ន្ធសហជីពផងដែរ ដោយនិយាយថា ពួកគេនៅតែខិតខំប្រឹងប្រែង និងកំពុងទទួលបន្ទុកការងារ ដ៏ធ្ងន់ធ្ងរនេះនៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top