បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសបារាំងលោក Emmanuel Macron បានសម្រេចចិត្តប្តូរ ទូរស័ព្ទរបស់ខ្លួនព្រមទាំង លេខទូរស័ព្ទផង បន្ទាប់មានរបាយការណ៍ ដែលអះអាងថាលោក គឺជាគោលដៅ របស់ក្រុមហ៊ុន hacker មួយក្រុម។
ក្រុម hacker បានផលិតឧបករណ៍ ដែលផលិតឡើង ដើម្បីធ្វើចារកម្មឬហៅឈ្មោះថា Pegasusត្រូវបានសារព័ត៌មាន បារាំង Le Monde ចេញផ្សាយកាល ពីសប្តាហ៍នេះថា បានធ្វើការលួចចូលទៅ ដល់ឧបករណ៍ ទំនាក់ទំនងរបស់រដ្ឋមន្ត្រីបារាំង ចំនួន១៤នាក់មកហើយ។
ព័ត៌មានដែលបាន លួច ទាំងនោះត្រូវបានគេជឿជាក់ថា នឹងត្រូវប្រគល់ទៅឲ្យប្រទេសមា់រ៉ុក ប៉ុន្តែជាការឆ្លើយតបអជ្ញាធរ នៃប្រទេសម៉ារ៉ុក បានចេញមកបដិសេធថា មិនបានប្រើប្រាស់ Pegasus ឡើយ ។
គួរឲ្យដឹងដែរថា របៀបចារកម្មថ្មីនេះ គឺអាចធ្វើសកម្មភាពទៅលើពពួក ស្មាតហ្វូន iPhones និងឧបករណ៍របស់ Android ទាំងអស់ផងដែរហើយ វានឹងអនុញ្ញាតិឲ្យ hacker អាចចូលយក ទិន្នន័យ ពីសាររូបភាពអ៊ឺម៉េល ខណៈដែលការសន្ទនាគ្នា តាមទូរស័ព្ទអាចថតទុក ដោយសារតែមីក្រូហ្វូន និងកាមេរ៉ាក៏អាចគ្រប់ គ្រងបានផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី