កាប៊ុល ៖ យោងតាមការបញ្ជាក់ ដោយមេបញ្ជាការយោធា ជាន់ខ្ពស់អាមេរិកម្នាក់ នៅក្នុងតំបន់ និងត្រូវបានយកមក ចេញផ្សាយ ដោយ CNA បានបញ្ជាក់ថារដ្ឋាភិបាល អាមេរិក នៅតែបានបន្តការ ប្តេជ្ញាចិត្តដដែល ចំពោះការគាំទ្រ តាមបែបវាយប្រហារតាមអាកាស ជួលដល់អាហ្គានីស្ថាន ដដែលខណៈដែលបច្ចុប្បន្នការ វាយប្រហារដោយតាលីបង់កាន់ តែមានសកម្មភាពច្រើន ឡើងនៅឡើយនោះ ។
មកដល់ពេល នេះ គិតចាប់តាំងតែ ពីបានប្រកាសដកខ្លួន ចេញពីអាហ្គានីស្ថាន ពីសំណាក់កងកម្លាំងយោធា អាមេរិក និងបរទេសរួចមកក្រុមសកម្ម ប្រយុទ្ធរបស់ តាលីបង់ បានបន្តបើកការវាយប្រហារ កាន់តែច្រើនឡើងទៅកាន់ តំបន់និងស្រុក ជាច្រើននៅអាហ្គានីស្ថាន ។
លោក Kenneth McKenzie មេបញ្ជាការកងទ័ពជើងទឹក អាមេរិកបានបញ្ជាក់ថា ប៉ុន្មានថ្ងៃ ចុងក្រោយនេះ សហរដ្ឋអាមេរិកបានបង្កើន ការវាយប្រហារតាមអាកាស ដើម្បីគាំទ្រដល់អាហ្គានីស្ថាន ហើយយើងក៏ នឹងនៅតែបន្តការ គាំទ្របែបនេះ បន្ថែមទៀតនៅសប្តាហ៍ខាងមុខ ប្រសិនបើក្រុមតាលីបង់ នៅតែបន្តសកម្មភាពរបស់ពួកគេ ។
ទោះបីជាយ់ាងណាក្តី លោក Kenneth បានបដិសេធថា មិនឆ្លើយតបទេ ថាតើអាមេរិកនឹងបន្តជួយគាំទ្រ ដល់ការវាយប្រហារតាមអាកាស ទៅលើក្រុមតាលីបង់ដែរ ទេនៅក្រោយការ បញ្ចប់ ទៅនៃការដកវត្តមាន របស់ខ្លួននៅក្នុងប្រទេស អាហ្គានីស្ថាន ទាំងស្រុងនៅ ត្រឹមថ្ងៃទី៣១ ខែសីហាខាងមុខ ៕
ប្រែសម្រួល៖ស៊ុនលី