អាមេរិក៖ការសិក្សាមួយបានព្រមានថា ការរត់ជាមួយនឹងដងខ្លួនរបស់អ្នកផ្អៀងទៅខាងមុខ អាចបង្កើនហានិភ័យនៃការវិវត្តទៅនឹងការធ្វើលំហាត់ប្រាណ ដែលទាក់ទងនឹងលំហាត់ប្រាណបង្កឲ្យរងរបួសដូចជង្គង់ និងខ្នងនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបានដឹកនាំមកពីសាកលវិទ្យាល័យ Colorado Denver បានពិនិត្យមើលផលប៉ះពាល់លើទម្រង់នៃការរត់របស់អត្តពលិកវ័យក្មេងចំនួន២៣នាក់ដែលមកពីមុំផ្សេងៗគ្នានៃការបត់ជើងតូច។ នៅពេលក្បាល ដៃ និងដងខ្លួនបង្កើតបាន ៦៨ ភាគរយនៃរាងកាយដោយម៉ាស់ការផ្លាស់ប្តូរការបត់ជើងអាចជះឥទ្ធិពលយ៉ាងខ្លាំង ដល់ចលនាចលនាដៃជើងទាប និងកម្លាំងប្រតិកម្មនៅនឹងដី។
ហើយការសិក្សាពីអតីតកាលបានបង្ហាញថា អ្នករត់ប្រណាំងរាយការណ៍ពីមុំបត់បែន ចាប់ពីបញ្ឈរចាប់ពីទាបដល់ -២ អង្សារដល់ ២៥ អង្សារ។ ក្រុមស្រាវជ្រាវបានរកឃើញថា ការបង្កើនការបត់បែនតាមដងខ្លួន ពីមុំទាបដល់ ៣០ អង្សានាំឲ្យមានការកើនឡើងលើស ២៨ ភាគរយមិនមានប្រសិទ្ធិភាពនិងអាចបណ្តាលឲ្យរងរបួស។ ការសិក្សានេះត្រូវបានធ្វើឡើងដោយអ្នកជំនាញវិទូផ្នែកវិទ្យាសាស្ត្រលោស្រី Anna Warrener នៃសាកលវិទ្យាល័យ Colorado Denver និងលោក Daniel Liberman នៃសាកលវិទ្យាល័យ Harvard។
នាងបានពន្យល់ថា នៅពេលសាស្រ្តាចារ្យ Lieberman កំពុងរៀបចំរត់ម៉ារ៉ាតុង លោកស្រីបានកត់សម្គាល់ឃើញថា មានមនុស្សផ្សេងទៀតផ្អៀងទៅមុខ នៅពេលដែលពួកគេរត់។ លោកស្រីបានបន្ថែមថា នេះមានការជាប់ទាក់ទងច្រើនណាស់សម្រាប់អវយវៈក្រោមរបស់ពួកគេ៕ ដោយ៖លី ភីលីព



