ព័ត៌មានអន្តរជាតិ

ទូតវៀតណាម៖ អាមេរិក ពិចារណាបន្ថែមការផ្តល់ជំនួយ វ៉ាក់សាំងការពារជំងឹកូវីដ១៩ បន្ថែម និងគាំទ្រការធ្វើតេស្ត សម្រាប់ប្រទេសវៀតណាម

វ៉ាស៊ីនតោន ៖ យោងតាមឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិកលោក គីមង៉ុក បាននិយាយថា សហរដ្ឋអាមេរិក កំពុងពិចារណាផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩បន្ថែម និងការគាំទ្រលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថែមទៀតដល់ប្រទេស វៀតណាម។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹង ថា សហរដ្ឋអាមេរិក ទើបតែបញ្ជូនការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ Moderna ចំនួន ៣ លានដូល្លាបន្ថែមទៀត ដល់វៀតណាម កាលពីចុង សប្តាហ៍នេះ ដែលជាការបរិច្ចាគ តាមរយៈគម្រោងចែករំលែកវ៉ាក់សាំង ជាសកល Covax ដែលបាននាំឱ្យវ៉ាក់សាំងមានសរុប ដល់ទៅ ៥ លានដុល្លារ ដែលជាការផ្តល់ពី សហរដ្ឋអាមេរិក។

វៀតណាម ក៏បាន ធ្វើកិច្ចព្រមព្រៀង ចុងក្រោយជាមួយក្រុមហ៊ុន AstraZeneca និង Pfizer ព្រមទាំងធានានូវការប្តេជ្ញាចិត្ត ពី COVAX (រួមជាមួយការចរចារ កំពុងបន្តជា មួយក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងៗ) ប៉ុន្តែការដឹកជញ្ជូនភាគច្រើន នឹងផ្តោតលើត្រីមាស ទីបួននៃឆ្នាំនេះ ចំពេលមានកង្វះខាត សកលដ៏ធំ ខណៈប្រទេសនេះ កំពុងប្រយុទ្ធជាមួយរលកឆ្លងទីបួនដ៏ធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានករណីឆ្លងវីរុសជាង ៩ ម៉ឺនករណី។

លោក ង៉ុក បន្តថា “ ការបរិច្ចាគវ៉ាក់សាំង គឺជាការគាំទ្រប្រកបដោយអត្ថន័យ និងទាន់ពេលវេលាសម្រាប់វៀតណាម” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top