បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងនិង ប្រទេសកូរ៉េខាងត្បូង បានឈានទៅដល់ការសម្រេចចិត្តដាក់ឲ្យដំណើរការទំនាក់ទំនងគ្នា ជាកម្រិតបន្ទាន់ឬ hotline វិញហើយបន្ទាប់ពី វាត្រូវបាន គេកាត់ផ្តាច់ចោលដោយ រដ្ឋាភិបាលក្រុងព្យុងយ៉ាងអស់រយៈពេលជាង១ឆ្នាំមកហើយ។

រំលឹកដែរថាកូរ៉េខាងជើងបានសម្រេចចិត្ត ដោយឯកតោភាគីក្នុងការកាត់ផ្តាច់ចោល នូវទំនាក់ទំនង hotline ជាមួយនឹងកូរ៉េខាងត្បូងកាលពីខែមិថុនាឆ្នាំ២០២០បន្ទាប់ពី កិច្ចប្រជុំរវាងប្រទេសទាំងពីរត្រូវបាន គេមើលឃើញថាបាន ទទួលត្រឹមលទ្ធផល បរាជ័យសាជាថ្មី។
ភ្លាមៗក្រោយការប្រកាសផ្តាច់ទំនាក់ទំនងមិន ត្រឹមតែប៉ុណ្ណោះកូរ៉េខាងជើងក៏បានទាំងធ្វើការបំផ្ទុះ ចោលនូវការិយាល័យទំនាក់ទំនង hotline នៅខាងភាគីរបស់ខ្លួនចោលទៀតផង។

យោងតាមការបញ្ជាក់ដោយមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើង ទៅកាន់សារព័ត៌មាន KCNA បានបញ្ជាក់ថា កិច្ចព្រមព្រៀងដើម្បីទំនាក់ទំនងគ្នាឡើងវិញនោះគឺត្រូវបានធញវើឡើង នៅថ្ងៃទី២៧ខែកក្កដានេះចាប់ពីវេលាម៉ោងប្រមាណជា១០ព្រឹក តទៅហើយ មេដឹកនាំនៃប្រទេសទាំងពីរបានធ្វើការប្តេជ្ញាចិត្តរៀងខ្លួនផង ដែរអំពីការកសាងនូវទំនុកចិត្តដ៏ស្មោះត្រង់ មួយរវាងគ្នាឡើងវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
