កូឡាឡាំពួរ៖ ប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថាមានការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៦,១១៧ ករណីផ្សេងទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងថ្នាក់ជាតិកើនឡើងដល់ ១,០៤៤,០៧១ករណី ។
អគ្គនាយករងក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីឆ្លងថ្មីចំនួន ២៦ ករណី ជាករណីនាំចូល ហើយ ១៦,០៩១ គឺជាឆ្លងតាមមូលដ្ឋាន។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ២០៧ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ទៅ ៨,៤០៨ នាក់។
អ្នកជំងឺប្រមាណ ១១,៥២៦ នាក់ទៀតត្រូវបានរំសាយចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ៨៦៥,៤៣៩នាក់ ឬ ៨២,៩ ភាគរយនៃករណីទាំងអស់។
ក្នុងចំណោមករណីសកម្មចំនួន ១៧០,២២៤ ករណី ដែលនៅសល់ចំនួន ១,០២៣ករណី កំពុងត្រូវបានឃុំឃាំងនៅតាមមណ្ឌលថែទាំយ៉ាងយកចិត្តទុកដាក់ និង ៥២៤ ករណីដែលត្រូវការបំពង់អុកស៊ិសែនជំនួយ៕
ដោយ ឈូក បូរ៉ា