បរទេស៖រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា លោកប្តេជ្ញាមានចំណងមិត្តភាពដ៏អំណោយផលល្អជាមួយប្រទេសចិន និងធ្វើការងារលើឧបសគ្គរួម ក្នុងខណៈលោកបង្ហាញចក្ខុវិស័យរបស់លោក សម្រាប់ចំណងមិត្តភាពជាមួយទីក្រុងប៉េកាំង ដែលបានធ្លាក់ចុះដាក់លំដាប់ទាប់បំផុតក្នុងរយៈពេលជាច្រើនទសវត្ស។
សហរដ្ឋអាមេរិក សម្រាប់រយៈពេលជាច្រើនឆ្នាំកន្លងមក បានដាក់ការទប់ទល់ជាមួយប្រទេសចិន ជាចំណុចដ៏សំខាន់នៃគោលនយោបាយសន្តិសុខជាតិ ហើយរដ្ឋបាលលោក បៃដិន បានហៅការប្រកួតប្រជែងជាមួយចិន ថាជាការសាកល្បងភូមិសាស្ត្រនយោបាយដ៏ធំបំផុតក្នុងសតវត្សនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំប្តេជ្ញាសម្រេចឲ្យបាននូវចំណងមិត្តភាពដ៏ស្ថិតថេរនិងមានអំណោយផល ជាមួយប្រទេសចិន ដែលរួមបញ្ចូលទាំងការទំនាក់ទំនងគ្នាស្តីពីវិបត្តិនានាកាន់តែខ្លាំងឡើង ជាមួយកងទ័ពរំដោះប្រជាជនចិន”។
គួរបញ្ជាក់ថា បើទោះជាមានភាពតានតឹងនិងវោហារសាស្ត្រដ៏ក្តៅគគក់ក៏ដោយ ក៏មន្ត្រីយោធាសហរដ្ឋអាមេរិក បានស្វះស្វែងរក្សាការទំនាក់ទំនងគ្នាយ៉ាងទូលំទូលាយ ជាមួយសមភាគីចិន ដើម្បីអាចកាត់បន្ថយាការផ្ទុះជម្លោះ ឬក៏ដោះស្រាយឧប្បទ្ទវហេតុណាមួយ៕ប្រែសម្រួល៖ប៉ាង កុង

