ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ​ អាមេរិកប្តេជ្ញា ចំពោះភាពជាដៃគូ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd J. Austin III តាមសេចក្តី រាយការណ៍ បានធ្វើការសង្កត់ធ្ងន់ លើភាពជាដៃគូ របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងសុន្ទរកថាមួយ ដែលថ្លែងនៅក្នុង ប្រទេសសិង្ហបុរី នៅថ្ងៃអង្គារម្សិលមិញនេះ ។

ថ្លែងនៅក្នុងកម្មវិធី Fullerton Lecture ដែលរៀបចំដោយវិទ្យាស្ថានសិក្សា យុទ្ធសាស្ត្រអន្តរជាតិ លោករដ្ឋមន្រ្តីការពារជាតិ អាមេរិក បានអំពាវនាវឲ្យមានភាពជាដៃគូ កាន់តែច្រើនឡើង រវាងប្រទេសនានា ក្នុងគោលបំណងរក្សា សេរីភាពនិងភាព បើកចំហ នៅប៉ាស៊ីហ្វិក ។

លោក Austin បានមានប្រសាសាន៍យ៉ាងដូច្នេះថា “ការទប់ស្កាត់រួមគ្នា គឺស្តីពីការប្រើប្រាស់សមត្ថភាព មានស្រាប់ និងកសាងសមត្ថភាពថ្មីមួយ ហើយប្រើប្រាស់វាទាំងអស់ ក្នុង មធ្យោបាយថ្មី និងជាប្រព័ន្ធ ដែលទាំងអស់នោះ ត្រូវបានបង្កើតឡើង ដើម្បីសន្តិសុខក្នុងតំបន់ និងក្នុងភាពជាដៃគូ ចម្រើនឡើងជាមួយ មិត្តរបស់យើង” ។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានស្ថិតក្នុងភាពជាប់គាំងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលដែលចិន បន្តពង្រឹងអំណាចរបស់ខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top