ព័ត៌មានអន្តរជាតិ

រកឃើញចង្កោម ផ្កាយដ៏ធំបំផុត នៅលើពិភពលោក នៅក្នុងទឹកដីស្រីលង្កា ដែលមានតម្លៃ ដល់ទៅ១០០លានដុល្លារ

ស្រីលង្កា ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៨ ខែកកដ្កា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរ ស្រីលង្កាលើកឡើងថា ចង្កោមផ្កាយត្បូង កណ្តៀងធំជាងគេបំផុត របស់ពិភពលោក ត្រូវបានគេរកឃើញ នៅក្នុងទីធ្លា នៃផ្នែកខាងក្រោយ ដោយចៃដន្យ ។

អាជីវករលក់ត្បូងម្នាក់ បានឲ្យដឹងថា ដុំថ្មនេះត្រូវបានរកឃើញ ដោយកម្មករកំពុងជីកអណ្តូងមួយ នៅក្នុងផ្ទះរបស់គាត់ នៅតំបន់ Ratnapura ។

ក្រុមអ្នកជំនាញបានលើកឡើងថា ដុំថ្មដែលមានពណ៌ខៀវ ស្លេកពណ៌នេះមានតម្លៃប៉ាន់ស្មាន រហូតដល់១០០លានដុល្លារ នៅលើទីផ្សារអន្តរជាតិ ។

ចង្កោមផ្កាយនេះ មានទម្ងន់ប្រហែល៥១០ គីឡូក្រាមឬ២,៥លានការ៉ាត់ ហើយត្រូវបាន គេដាក់ឈ្មោះថា “ Serendipity Sapphire” ។

លោក Mr Gamage ម្ចាស់ថ្មបានប្រាប់ BBC ថា “មនុស្សដែលជីកអណ្តូង បានប្រាប់យើងអំពីថ្ម ដ៏កម្រមួយចំនួន។

គាត់មិនចង់ប្រាប់ឈ្មោះពេញ ឬទីតាំងរបស់គាត់ ដោយសារហេតុផលសុវត្ថិភាព ។

លោក Mr Gamage ដែលជាអាជីវករលក់ត្បូងជំនាន់ទី៣ បានជូនដំណឹងទៅអាជ្ញាធរ អំពីការរកឃើញនេះ ប៉ុន្តែវាបានចំណាយ ពេលជាងមួយឆ្នាំ ដើម្បីសម្អាតថ្មភក់ និងភាពមិនបរិសុទ្ធផ្សេងទៀត មុនពេលពួកគេអាចវិភាគ និងបញ្ជាក់ ។

ក្នុងអំឡុងពេល នៃដំណើរការសម្អាត Mr Gamage បាននិយាយថា ថ្មមួយចំនួនបានធ្លាក់ចេញពីចង្កោម ហើយពួកគេត្រូវបានគេរកឃើញថា ជាត្បូងកណ្តៀងផ្កាយ ដែលមានគុណភាពខ្ពស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top