ការទៅសិក្សានៅបរទេសគឺជាគោលដៅ និងក្តីសុបិន្តមួយរបស់និស្សិតកម្ពុជាជាច្រើននាក់។ បញ្ហាផ្នែកហិរញ្ញវត្ថុ នៅតែជាឧបសគ្គចម្បងដែលនិស្សិតជាច្រើនកំពុងប្រឈមមុខ។ អាហារូបករណ៍យ៉ាងពេញលេញ ផ្តល់ដោយប្រទេសនានា នៅជុំវិញពិភពលោក អាចជួយកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុ កំពុងរង់ចាំនិស្សិតកម្ពុជា។ ខាងក្រោមនេះជា អាហារូបករណ៍ល្បីៗ និស្សិតកម្ពុជានិយមដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស។
១. អាហារូបករណ៍ ម្ចាស់ក្សត្រីថៃ Maha Chakri Sirindhorn

អាហារូបករណ៍ ផ្តល់ដោយម្ចាស់ក្សត្រីថៃ Maha Chakri Sirindhorn សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅសកលវិទ្យាល័យឯកជន និងរដ្ឋល្បីៗ នៅប្រទេសថៃ។
២. អាហារូបករណ៍ IL WOO

អាហារូបករណ៍ IL WOO ផ្តល់ឱកាសដល់និស្សិតកម្ពុជាទៅសិក្សាផ្នែកវិស្វករ នៅសកលវិទ្យាល័យ Inha នៃសាធារណរដ្ឋ កូរ៉េ។ អាហារូបរណ៍នេះ ផ្តល់ជូនសម្រាប់និស្សិតដែលកំពុងសិក្សានៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
៣. អាហារូបករណ៍ KOICA

អាហារូបករណ៍ KOICA ផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់និស្សិតកម្ពុជាដែលមានបំណងទៅសិក្សានិងផ្លាស់ប្តូរបទពិសោធន៍នៅប្រទេសកូរ៉េ។
៤. អាហារូបករណ៍ AUN/Seed Net

អាហារូបករណ៍ AUN/Seed Net ផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈ JICA សម្រាប់និស្សិតកម្ពុជា ទៅសិក្សានៅសកលវិទ្យាល័យកំពូលៗទាំង១៤ នៅប្រទេសជប៉ុន។
៥. អាហារូបករណ៍ Chevening

អាហារូបករណ៍ Chevening ផ្តល់ដោយរដ្ឋាភិបាលនៃចក្រភពអង់គ្លេស សម្រាប់និស្សិតកម្ពុជា បន្តការសិក្សាថ្នាក់បណ្ឌិតរយៈពេល ១ឆ្នាំនៅសកលវិទ្យាល័យណាមួយក៏បាន នៅចក្រភពអង់គ្លេស៕ប្រភព៖http://sabay
