បរទេស៖ បុរសម្នាក់ប្រើម៉ូតូ scooter មួយគ្រឿងកាលពីថ្ងៃអង្គារ បានចូលប្លន់គ្រឿងអលង្ការនៅហាង Parisian ដែលមានកេរ្តិ៍ឈ្មោះយកបានគ្រឿងអលង្ការដែលមានទឹកប្រាក់រហូតដល់ទៅ ៣ លានអឺរ៉ូ ។ នេះបើយោងតាមប្រភពដែលស្និទ្ធនឹងករណីនេះបាននិយាយ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពដដែលបានបន្តទៀតថាចោរប្លន់បានលួចគ្រឿងអលង្ការ និងត្បូងមានតម្លៃដែលមានតំលៃចន្លោះពី ២ លានទៅ ៣ លានអឺរ៉ូ (២,៤ ទៅ ៣,៦ លានដុល្លារ) បន្ទាប់ពីបានទម្លាយចូលហាងនៅក្បែរផ្លូវ Champs-Elysees ប្រហែលម៉ោង ៥ ល្ងាច។
ប្រភពដដែលបានបន្តទៀតថា ដោយមិនប្រើអាវុធរបស់ខ្លួន បុរសនោះក៏បានជិះម៉ូតូ scooter ចេញពីហាងនៅលើផ្លូវ Rue Francois 1 ៕ ប្រែសម្រួលៈ ណៃ តុលា
