អារ៉ាប់ប៊ីសាអូឌីត ៖ អ្នកបុរាណវិទូ បានរកឃើញរូបភាពដ៏អស្ចារ្យ ដែលមានអាយុ កាល ២,៥៥០ ឆ្នាំ នៃស្ដេចចុងក្រោយ នៃបាប៊ីឡូនឆ្លាក់លើផ្ទាំងថ្ម បាហ្សាល់នៅអារ៉ាប់ប៊ីសាអូឌីត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ចម្លាក់បុរាណ ដែលរកឃើញនៅប្រទេស អារ៉ាប់ប៊ីសាអូឌីត គឺជាសិលាចារឹកពិពណ៌នា អំពីស្តេច Nabonidus កាន់ដំបងដែក និងព័ទ្ធជុំវិញ ដោយនិមិត្តសញ្ញាសាសនា ចំនួន៤គឺពស់ ព្រះច័ន្ទ ព្រះអាទិត្យ និងផ្កា ។
ទោះបីជាអ្នកស្រាវជ្រាវ នៅតែកំពុងបកស្រាយអត្ថន័យ នៃនិមិត្តសញ្ញាក៏ដោយ ក៏អ្នកខ្លះលើកឡើងថា ពួកគេអាចផ្សារភ្ជាប់ជាមួយ នឹងអាទិទេពនៅតំបន់ Mesopotamian តំណាងឲ្យផ្កាយអ៊ីសត្រា ជាស្លាបរបស់ព្រះអាទិត្យព្រះអាទិទេព និងអឌ្ឍចន្ទ នៃអាទិទេពស៊ីន ដោយស្តេច Nabonidus ។
ក្រុមអ្នកបុរាណវិទ្យា ក៏បានកំណត់ថា កន្លែងកើតហេតុរួមបញ្ចូល ទាំងអក្សររណបចំនួន ២៦ ខ្សែដែលជាប្រព័ន្ធបុរាណ នៃការសរសេរត្រូវ បានប្រើនៅមជ្ឈឹមបូព៌ា ធ្វើឲ្យផ្ទាំងសិលាចារឹកទាំងនេះ វែងជាងគេ មិនធ្លាប់មាននៅ ក្នុងព្រះរាជាណាចក្របាប៊ីឡូ ។ ស្តេច Nabonidus បានឡើងសោយរាជ្យ លើប្រទេសបាប៊ីឡូនពីឆ្នាំ ៥៥៦គ.សដល់ ៥៣៩ គ.ស ប៉ុន្ដែដំបូងបានឡើងគ្រងរាជ្យបន្ទាប់ពីការធ្វើឃាត របស់ក្មេងប្រុស – ស្តេច Labashi-Marduk ។
រឿងព្រេងនិទានវាថា ម្ដាយរបស់ Labashi-Marduk គឺជាបូជាចារ្យ នៃព្រះច័ន្ទស៊ីន ដែលស្តេច Nabonidus ត្រូវបានគេដឹងថា បានពេញចិត្ត យ៉ាងខ្លាំង ហើយនៅទីបំផុត លោកបានឆ្កួតដោយសារតែចំណាប់ អារម្មណ៍របស់លោក ចំពោះបុរាណវិទ្យាសាសនា ។
មានផ្ទាំងគំនូរមួយចំនួន ដែលពណ៌នាអំពីស្តេច Nabondius ដោយរូបខ្លះមើលទៅស្រដៀង នឹងចម្លាក់ដែលគេបាន រកឃើញថ្មីៗនេះ ពួកគេបង្ហាញលោកកាន់ ដំបងឆោឡោ ខណៈព័ទ្ធជុំវិញដោយ និមិត្តសញ្ញាសាសនា ៕