កាលីហ្វ័រញ៉ា ៖ សត្វខ្ញាដំរីពណ៌ត្នោត និងកូនរបស់វាបញ្ចេញពន្លឺពណ៌ខៀវ និងពណ៌ស្វាយ ក្រោមកាំរស្មីយូវី បន្ទាប់ពីពន្លឺត្រូវបានស្រូបយក និងបញ្ចេញឡើងវិញ ដោយស្រទាប់ខាងក្រៅ របស់អដ្ឋបាទិកសត្វ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
វីដេអូឃ្លីបរយៈពេល ១៤ វិនាទីបង្ហាញពីខ្យាដំរីជាស្ត្រី មានពណ៌ត្នោតកំពុងផ្ទុកទារកជាច្រើននៅលើខ្នង របស់នាងដែលមានពណ៌ ប្រហាក់ប្រហែលគ្នា ប៉ុន្តែនៅពេលកាំរស្មីយូវី ត្រូវបានចាំង ក្រុមនោះបញ្ចេញពន្លឺ ដោយពណ៌អគ្គិសនីគួរឲ្យស្ញប់ស្ញែង ។ សត្វខ្ញាដំរីពេញវ័យប្រែពណ៌ លាំពណ៌បៃតងខៀវ ខណៈដែលកូនរបស់នាង ក្លាយជាពណ៌ស្វាយភ្លឺ ។
កាំរស្មីយូវីត្រូវបានបំម្លែង នៅពេលវាមានអន្តរកម្ម ជាមួយប្រូតេអ៊ីន របស់ខ្យាដំរី ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនទាន់ កំណត់ពីមូលហេតុ នៃការវិវត្តនៅពីក្រោយ លក្ខណៈអាថ៌កំបាំងនេះទេ ។ បើយោងតាមសារព័ត៌មាន NBC ថា អ្នកខ្លះស្មានថា ពន្លឺអាចជួយឲ្យសត្វរោទិ៍អាចរកគ្នាដឹងថា ពេលណាត្រូវបរបាញ់ ឬវាអាចជាវិធីមួយដើម្បីបំភាន់សត្វព្រៃ ។
អ្នកវិទ្យាសាស្ត្របានរកឃើញថា សូម្បីតែខ្យាដំរីហ្វូស៊ីលមាន ពន្លឺនៅក្រោមពន្លឺកាំរស្មីយូវី ហើយលើសពីនេះទៀត នៅពេលអ្នកវិទ្យាសាស្ត្រ រក្សាទុក សំណាកខ្យាដំរីដែលពោរពេញ ទៅដោយរាវស្រទាប់អ៊ីយ៉ាលីន អាចធ្វើឲ្យអង្គធាតុ រាវបញ្ចេញពន្លឺ ។ ទោះយ៉ាងណាក្រុមអ្នកវិទ្យាសាស្ត្រ បានសង្កេតឃើញថា ខ្យាដំរីមិនបញ្ចេញពន្លឺបន្ទាប់ពី រលាយហើយបង្ហាញថា ស្រទាប់ខាងក្រៅត្រូវតែរឹងទាំងស្រុង មុនពេលវាអាច ចាំងពន្លឺយូវី ។
សត្វខ្យាដំរីគេរកឃើញថា មានពន្លឺចែងចាំង នៅក្រោមពន្លឺព្រះច័ន្ទ ដែលអាចត្រូវបានប្រើដោយអដ្ឋបាទិកសត្វដើម្បីកំណត់ថា វាជាពេលយប់ និងដល់ពេល ដែលពួកគេត្រូវចេញរកចំណី ។ អ្នកស្រាវជ្រាវ កាលីហ្វ័រញ៉ា លោក Carl Kloock បានចេញផ្សាយការសិក្សាមួយក្នុងឆ្នាំ ២០១០ អំពីគំនិតនេះបានស្នើថា អាចមានសមាសធាតុកាំរស្មីយូវី នៅក្នុងពន្លឺព្រះអាទិត្យ ៕ដោយ៖លី ភីលីព