បរទេស ៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft គឺបានទទួលប្រាកចំណេញ សរុបដល់កម្រិតបំបែកកំណត់ ត្រាពោល គឺលើសទៅនឹងអ្វី ដែលThe Wall Street ធ្លាប់បានព្យាករណ៍ ថែមទៀតផងដែរ។
ប្រាក់ចំណេញសម្រាប់ ត្រីមាសទី៤ នៃឆ្នាំសារពើពន្ធនេះ គឺបានកើនឡើងដល់ទៅ៤៧ភាគរយ ទៅដល់ប្រមាណជា១៦,៥ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលសរុប បានកើនឡើងដល់ទៅ២១ភាគរយ ឬប្រមាណ ជា៤៦,២ពាន់លានដុល្លារ ។
គួរឲ្យដឹងដែរថា លទ្ធផលនេះផងដែរ ក៏មានបូកបញ្ចូលរួមទាំង ការកើនឡើង២០ភាគរយ នៃប្រាក់ចំណូលសរុប ដែលបានមកពីផលិតផលពាណិជ្ជកម្ម សម្រាប់កម្មវិធីកំព្យូទ័រ Microsoft Office និងសេវាកម្ម ផ្ទុកទិន្នន័យផងដែរហើយ ប្រមាណជា៤៦ភាគរយទៀត ជាកំណើនប្រាក់ចំណូលសរុប ដែលរកបានពីបណ្តាញ ទំនាក់ទំនងសង្គម LinkedIn ៕
ប្រែសម្រួល៖ស៊ុនលី