រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ ចំនួន ១.៣៤៤នាក់ គិតក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេស កើនឡើងដល់ ៥៥៣.១៧៩នាក់ ។
ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់ ១៩.៧៩៧.០៨៦នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីចំនួន ៤៨.០១៣នាក់ ត្រូវបានរកឃើញ ។
បច្ចុប្បន្ននេះ ប្រេស៊ីល បានជាប់លំដាប់លេខ២ លើពិភព លោក ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ លើពិភពលោកដែលមានអ្នកឆ្លងជំងឺច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។
ក្រសួងបានឲ្យដឹងថា ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ត្រូវបានគេរំពឹងថា នឹងមានរលកថ្មីនៃការឆ្លងជំងឺ ដែលនៅតាមមន្ទីរពេទ្យពោរពេញដោយ អ្នកជំងឺ ។
គិតត្រឹមថ្ងៃអង្គារ ពលរដ្ឋចំនួន ១៣៦លាននាក់ នៅក្នុងប្រទេសប្រេស៊ីល បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយគ្នានេះដែរ ពលរដ្ឋចំនួន ៣៨,៧លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់កម្រិត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា