សង្គ្រាមលោកលើកទី២ ចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ១៩៣៩ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៤៥។ ដោយសារតែសង្គ្រាមលោកមួយនេះមានមនុស្សជាច្រើនលាននាក់បានស្លាប់ និងពិការ។ ខាងក្រោមនេះជាប្រទេសទាំង១០ ដែលមានទាហានស្លាប់ច្រើនបំផុតក្នុងសម័យសង្គ្រាមមួយនេះ៖
១. សហភាពសូវៀត (បច្ចុប្បន្នប្រទេសរុស្ស៊ី)៖ មានទាហានស្លាប់សរុបចន្លោះពី ៨.៨លាននាក់ ទៅជាង ១០លាននាក់។
២. ប្រទេសអាល្លឺម៉ង់៖ មានទាហានស្លាប់សរុបប្រហែល ៥.៥លាននាក់។
៣. ប្រទេសចិន៖ មានទាហានស្លាប់សរុបចន្លោះពី ៣លាននាក់ ទៅជាង ៥លាននាក់។
៤. ប្រទេសជប៉ុន៖ មានទាហានស្លាប់សរុបប្រហែល ២.១លាននាក់។
៥. ប្រទេសយូហ្គោស្លាវី៖ មានទាហានស្លាប់សរុបប្រហែល ៤.៤សែននាក់។
៦. ប្រទេសអាមេរិក៖ មានទាហានស្លាប់សរុបប្រហែល ៤.១សែននាក់។
៧. ប្រទេសអង់គ្លេស៖ មានទាហានស្លាប់សរុបប្រហែល ៣.៨សែននាក់។
៨. ប្រទេសអ៊ីតាលី៖ មានទាហានស្លាប់សរុបប្រហែល ៣សែននាក់។
៩. ប្រទេសហុងគ្រី៖ មានទាហានស្លាប់សរុបប្រហែល ៣សែននាក់។
១០. ប្រទេសរ៉ូម៉ានី៖ មានទាហានស្លាប់សរុបប្រហែល ៣សែននាក់៕
ប្រភព៖http://sabay