បរទេស៖រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍នេះ នឹងសម្លឹងជំរុញពង្រឹងចំណងមិត្តភាពសន្តិសុខជាមួយប្រទេសវៀតណាម ដែលបានធ្វើឲ្យកាន់តែស៊ីជម្រៅបន្តិចម្តងៗ ស្របពេលដែលប្រទេសទាំងពីរ សម្លឹងមើលសកម្មភាពចិននៅដែនសមុទ្រចិនខាងត្បូង។
បើទោះជាមានចំណងមិត្តភាពយោធាកំពុងកើនឡើង ក្រោយរយៈពេលជាង៤ទសវត្សបន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់ នៅក្នុងឆ្នាំ១៩៧៥ក៏ដោយ ក៏រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា នៅតែមានដែនកំណត់ចំពោះចំណងមិត្តភាព រហូតដល់ទីក្រុងហាណូយ ធ្វើឲ្យមានភាពវិវត្តរីកចម្រើនលើរឿងសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាម បានលេចប្រាកដខ្លាំងឡើងថា ជាគូប្រជែងមានសម្លេងភាគច្រើនបំផុតនៃការអះអាងកម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង និងបានទទួលឧបករណ៍យោធាពីអាមេរិក ដែលរួមមានទាំងនាវាកាត់បំបែកទឹកកកឆ្មាំសមុទ្រផងដែរ។
លោក Greg Poling មកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “ប្រទេសវៀតណាម ចង់ដឹងថា សហរដ្ឋអាមេរិកនឹងនៅតែចូលរួមផ្នែកយោធា គឺវានឹងនៅតែបន្តវត្តមានរបស់ខ្លួន នៅដែរសមុទ្រចិនខាងត្បូង”៕ប្រែសម្រួល៖ប៉ាង កុង
