អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា លោក Mohammad Hanif Rezai អ្នកនំាពាក្យយោធាមួយរូប ប្រចាំតំបន់ភាគខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា សរុបចំនួនក្រុមសកម្មប្រយុទ្ធ២១នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលយន្តហោះវាយ ប្រហារ មួយគ្រឿង បានទម្លាក់គ្រាប់ចំទីតាំង របស់តាលីបង់ នៅខេត្ត Jawzjan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ ។
មន្ត្រីបាននិយាយថា ការវាយប្រហារ ទៅលើគោលដៅ របស់តាលីបង់ និងទីតាំងលាក់ខ្លួន នៅភូមិ Murghab, Hasantabin, Atma និងភូមិផ្សេងៗទៀត តាមបណ្តោយផ្លូវផ្សារភ្ជាប់នឹងផ្លូវ Jawzjan ទៅកាន់ ខេត្តជាប់គ្នា Sari Pul កាលពីរសៀលថ្ងៃសុក្រ ដោយបានសម្លាប់ក្រុមបះបោរ អស់២១នាក់ និងបង្កឲ្យអ្នកផ្សេងទៀតចំនួន១០នាក់រងរបួស ។
ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលធ្វើសកម្មភាពខ្លាំងក្លាចាប់តាំងពីមានការដឹកនាំដោយកងកម្លាំងសហរដ្ឋអាមេរិក ដែលបានដកចេញ ពីអាហ្វហ្គានីស្ថាន កាលពីដើមខែឧសភា និងត្រូវបានគេរាយការណ៍ បានគ្រប់គ្រងស្រុកប្រមាណ ២០០ដោយមិនមានការធ្វើអត្ថាធិប្បាយ អ្វីនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា