ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្យាករណ៍ សេដ្ឋកិច្ចរបស់អាមេរិក នឹងធ្លាក់ចុះជាងការ រំពឹងទុកលើកមុន

វ៉ាស៊ិនតោន ៖ យោងតាមការអះអាង របស់វិទ្យាស្ថាន អ្នកសិក្សាស្រាវជ្រាវ ជាច្រើននិងត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារចិនស៊ិនហួ បានរកឃើញថា ផលិតផលក្នុងស្រុក សរុបរបស់អាមេរិក ឬសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ២០២១នេះ នឹងទាបជាងការរំពឹងទុក ដែលធ្លាប់បានធ្វើកាលពីត្រីមាសទី២ កន្លងទៅ។

សេដ្ឋកិច្ចជាតិ របស់អាមេរិក សម្រាប់ត្រីមាសទី២ បានកើនឡើងត្រឹមតែ៦,៥ភាគរយប៉ុណ្ណោះ ធៀបទៅនឹងត្រីមាស ចាស់ពោលគឺទាបជាងការព្យាករណ៍ លើកមុនដែលមានរហូត ទៅដល់៨,៥ភាគរយនេះ ជាតួលេខ ដែលត្រូវបានបង្ហាញ ដោយក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុនអ្នក វិភាគ Goldman Sach ក៏បានធ្វើការកាត់បន្ថយ ការព្យាករណ៍របស់ខ្លួនដែរថា សេដ្ឋកិច្ចអាមេរិកនឹងទាបជាង ការព្យាករណ៍លើកមុន ប្រមាណជា ១ភាគរយ ហើយផលប៉ះពាល់ ដែលសំខាន់បំផុត សម្រាប់ ការធ្លាក់ចុះចុងក្រោយនេះ គឺដោយសារតែការរីករាលដាលសាជាថ្មី នៃវិរុសកូវីដពូជថ្មី Delta Variant ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top