ព័ត៌មានអន្តរជាតិ

ប្រធានក្រុមហ៊ុន Ferrari បង្ហាញអារម្មណ៍មិនព្រួយបារម្ភឡើយចំពោះវត្តមាន របស់រថយន្តអគ្គិសនី

បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានក្រុមហ៊ុននៃរថយន្តប្រណិតនិងស្ព័រ Ferrari បានលើកឡើងដោយស្វាគមន៍យ៉ាងខ្លាំងចំពោះវត្តមាននៃរថយន្តទំនើប ដែលដើរដោយថាមពលអគ្គិសនី ប៉ុន្តែក៏បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងផងដែរចំពោះការនាំមុខគេ នៅគ្នុងទីផ្សារថយន្តដែលមាន
ថាមពលខ្លាំង នៅពេលនេះ។

រំលឹកដែរថាកាលពីខែមុន សហភាពអ៊ឺរ៉ុបបានប្រកាសអំពីសំណើរមួយ ដើម្បីដំណើរការហាមប្រាមផលិត និងលក់រថយន្តចាក់ប្រេងសាំងឲ្យកាន់តែមាន ប្រសិទ្ធភាពចាប់ពី ឆ្នាំ២០៣៥ដែលជាផ្នែកមួយនៃកិច្ចខិតខំ ប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើង កំដៅនៃផែនដី។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនលោក John Elkann បានប្រាសប់ទៅកាន់ក្រុមអ្នកកាសែតថា ក្រុមហ៊ុនរបស់លោកមានការរីករាយខ្លាំង ចំពោះច្បាប់ថ្មីរបស់អ៊ឺរ៉ុប ប៉ុន្តែមកដល់ពេលនេះ យើងនៅតែបន្តដាក់គោលដៅទៅតាមផែនការ របស់យើងនៅឡើយហើយជាក់ស្តែង ប្រាក់ចំណេញនៅក្នុងត្រីមាសទី២នេះ គឺកំពុងតែកើនឡើងខ្លាំង ជាងការរំពឹងទុកទៀត ផងដែរ។

គួរឲ្យដឹងដែរថាទោះបីជាយ់ាងណាក្តី Ferrari ធ្លាប់បានធ្វើការសន្យានិងប្តេជ្ញាចិត្តក្នុងការដាក់ បង្ហាញរថយន្តដើរដោយថាមពលអគ្គិសនីរបស់ខ្លួន ជាលើកដំបូងនាឆ្នាំ ២០២៥ ខាងមុខនេះ ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top