បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ មកដល់ពេលនេះគឺបានកើនឡើងនូវចំនួនរថយន្តអគ្គិសនី នៅលើដងផ្លូវដល់ទៅ ១លានគ្រឿង ហើយគឺតាមផែនការដែលត្រូវបាន ដាក់ដោយរដ្ឋាភិបាល។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារនេះ បាននិយាយថាជាមួយនឹងរថយន្តអគ្គិសនីប្រមាណជា ១លានគ្រឿងនៅលើដងផ្លូវនៅពេលនេះ គឺជាអ្វីដែលយើងបានសម្រេចចិត្តអស់រយៈពេលជាយូរមកហើយ ហើយជឿជាក់ថាប្រព័ន្ធដឹកជញ្ជូននិងធ្វើដំណើររបស់យើង នឹងឈានទៅដល់ការប្រើប្រាស់ថាមពលកើតឡើងវិញ ទាំងស្រុងនាពេលអនាគត។
តួលេខជាផ្លុវការដែលត្រូវបានបង្ហាញ នៅក្នុងសប្តាហ៍នេះបានរកឃើញថាចំនួនរថយន្តអគ្គិសនីថ្មី ដែលបានចុះឈ្មោះសម្រាប់ដំណើរការត្រឹមខែកក្កដា គឺមានរហូតទៅដល់ ៥៧០០០គ្រឿងហើយ តាមផែនការមេអាល្លឺម៉ង់រំពឹងទុកថា នឹងអាចមានវត្តមានរថយន្តអគ្គិសនី យ៉ាងហោចណាស់ ១៤លានគ្រឿង នៅចុងបញ្ចប់នៃឆ្នាំ២០៣០ ខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី