ព័ត៌មានអន្តរជាតិ

Alibaba រាយការណ៍ បានប្រាក់ចំណូល កើនឡើង៣៤ ភាគរយ ក្នុងត្រិមាសដំបូង

បរទេស ៖ នៅសប្តាហ៍នេះក្រុមហ៊ុនលក់ ទំនិញអនឡាញយក្ស របស់ចិន Alibaba បានប្រកាសថា ខ្លួនបានទទួលបានប្រាក់ ចំណូលកើនឡើងទៅដល់៣៤ភាគរយ គិតត្រឹមត្រីមាសដំបូងដើមឆ្នាំ។

មុខជំនួញភាគច្រើន ដែលខ្លួនអាចប្រមូលលុយ បាននោះដូចជាការលក់ទំនិញ អនឡាញដឹកជញ្ជូននិងជាពិសេស ការលក់សេវាកម្មអ៊ិនធឺណេតនោះ បានធ្វើឲ្យក្រុមហ៊ុន ប្រមូល បានប្រាក់ចំណូល ប្រមាណជា២០៥,៧៤ ពាន់លានយ័ន ឬត្រូវជា៣១,៨៧ពាន់លានដុល្លារ ត្រូវជាអត្រាកើនឡើង៣៤ភាគរយ ធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំទៅនិងលើសពីអ្វី ដែលអ្នកជំនាញរំពឹង ទុកត្រឹមតែ២០៩,៤ពាន់លានយ័ន។

សម្រាប់ប្រាក់ចំណេញ សុទ្ធវិញរបស់ Alibaba នៅក្នុងរយៈពេល៦ខែដើមឆ្នាំ គិតត្រឹមខែមិថុនាគឺមានរហូទទៅដល់ ៤៥,១៤ពាន់លានយ័ន បន្ទាប់ពីធ្លាក់ចុះខ្លាំង កាលពីពេលវេលា ដូចគ្នាកាលពីឆ្នាំទៅ ដោយសារតែខ្លួនរងពិន័យពីសំណាក់ រដ្ឋាភិបាលចិន ចំពោះករណីប្រឆាំងទៅនឹងច្បាប់ លើសេចក្តីទុកចិត្តប្រមាណជា២,៨ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top