ព័ត៌មានអន្តរជាតិ

ប្រជាជនចិន រាប់លាននាក់ ត្រូវបានគេបង្ខាំងនៅក្នុងផ្ទះ ក្នុងពេលដែលប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវីរុស Delta

បរទេស ៖ មនុស្សរាប់លាននាក់ត្រូវបានគេបង្ខាំង នៅក្នុងផ្ទះ នៅក្នុងប្រទេសចិន កាលពីថ្ងៃច័ន្ទ ខណៈប្រទេសនេះ ព្យាយាមទប់ស្កាត់ការផ្ទុះឡើង នៃមេរោគឆ្លងធំបំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនខែ ដោយមានការធ្វើតេស្ត យ៉ាងច្រើន និងទប់ស្កាត់ការធ្វើដំណើរ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិនកាលពីថ្ងៃច័ន្ទ បានរាយការណ៍ពីករណី ឆ្លងវីរុសកូរ៉ូណាថ្មីក្នុងស្រុក ចំនួន ៥៥ ករណី ខណៈការផ្ទុះឡើង នៃការរីករាលដាលយ៉ាងលឿន របស់វីរុសប្រភេទ ដែលតា បានរាលដាលទៅដល់ទីក្រុងជាង ២០ និងខេត្តជា ច្រើនទៀត ។

រដ្ឋាភិបាលប្រចាំតំបន់នៅក្នុងទីក្រុងធំ ៗ រួមទាំងទីក្រុង ប៉េកាំង ឥឡូវនេះបានធ្វើតេស្តិ៍រកវីរុស ទៅលើប្រជាជនរាប់លាននាក់ ខណៈដែលបានបិទទ្វារបរិវេណ លំនៅដ្ឋាន និងទំនាក់ទំនងជិតស្និទ្ធ គឺត្រូវបានដាក់ឲ្យ នៅដាច់ពីគេ។

ទីក្រុង Zhuzhou ភាគកណ្តាល ក្នុងខេត្តហ៊ូណាន កាលពីថ្ងៃច័ន្ទ បានបញ្ជាឱ្យប្រជាជន ជាង ១,២ លាននាក់ ស្នាក់នៅផ្ទះក្រោមការបិទខ្ទប់យ៉ាង តឹងរឹងក្នុងរយៈពេលបីថ្ងៃខាងមុខ នៅពេល ដែលវាចាប់ផ្តើមយុទ្ធនាការធ្វើតេស្តនិងចាក់វ៉ាក់សាំង ទូទាំងទីក្រុង។ នេះបើយោងតាមសេចក្តីថ្លែង ការណ៍ផ្លូវការមួយ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top