រដ្ឋផ្លរីដា ៖ Boeing បានលុបចោលការបាញ់ បង្ហោះយានអវកាស Starliner ដែលមានមានតម្លៃទឹកប្រាក់ ចំនួន ៤១០ លានដុល្លារ (២៩៤ លានផោន) ទៅកាន់ស្ថានីយ អវកាសអន្តរជាតិ ដោយសារតែ ទីតាំងសន្ទះបិទបើកដែលមិន បានរំពឹងទុក នៅក្នុងប្រព័ន្ធជំរុញ ដោយសង្ឃឹមថា នឹងបើកដំណើរការ នៅថ្ងៃស្អែកជំនួសវិញ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ការងារបាន ចាប់ផ្តើមយកចេញ នូវសារធាតុជំរុញពីរ៉ុក្កែត Atlas V នៅស្ថានីយ អវកាស Cape Cana veral ក្នុងរដ្ឋផ្លរីដា ជាកន្លែង ដែលវានឹង ត្រូវបាញ់បង្ហោះ ដោយសង្ឃឹមថា នឹងចាក់សាំង និងបាញ់នៅម៉ោង ១២ ៈ ៥៧ នាទីព្រឹក (១៧ ៈ ៥៧ BST) នៅថ្ងៃទី ៤ ខែសីហាជំនួសវិញ ។
ប្រសិនបើការសាកល្បង ហោះហើរគន្លង -២ (OFT-2) បន្តនៅថ្ងៃពុធ ការសាកល្បង នឹងត្រូវផ្សាយផ្ទាល់ ដោយណាសាហើយម្តង ក្នុងគន្លងគោចរ Boeing Starliner នឹងចាប់ផ្តើមដំណើរយឺតយ៉ាវ ពេញមួយថ្ងៃទៅកាន់ស្ថានីយ៍ អវកាសដោយចូលចត នៅរសៀលថ្ងៃព្រហស្បតិ៍ ។
ក្នុងអំឡុងពេល នៃការហោះហើរសាកល្បងដំបូងរបស់ Starliner នៅខែធ្នូឆ្នាំ ២០១៩ យាននេះ បានជួបប្រទះបញ្ហាសូហ្វវែរ ដែលធ្វើឲ្យវាបរាជ័យ ក្នុងការចត និងវិលត្រឡប់មកផែនដីវិញ ទាន់ពេល ។ អង្គការណាសា បានរកឃើញថា មានវត្ថុចំនួន ៨០ ដែលBoeing ត្រូវធ្វើដើម្បីឲ្យយានអវកាសត្រូវ បានបញ្ជូនទៅទីអវកាស សម្រាប់ការហោះហើរសាកល្បង លើកទី ២ អ្វីៗទាំងអស់ត្រូវបានកែតម្រូវហើយ ។
នៅពេលវាចាប់ផ្តើម នឹងដឹកទំនិញ ៤០០ ផោនសម្រាប់ ISS និងនាវិករបស់វាហើយត្រឡប់មកផែនដីវិញ ជាមួយទំនិញជាង ៥០០ ផោនពីស្ថានីយ៍បង្ហាញ ពីគុណតម្លៃរបស់វាជាយាន ប្រតិបត្តិការ ។ ក្រុមហ៊ុន Boeing កំពុងសង្ឃឹមទទួលបានជោគជ័យ ព្រោះវាបានធ្លាក់ចុះ នៅពីក្រោយក្រុមហ៊ុន SpaceX ក្នុងការប្រកួតប្រជែងផ្តល់ការហោះហើរពាណិជ្ជកម្មទៅកាន់ ISS សម្រាប់អង្គការណាសា និងទីភ្នាក់ងារអវកាសផ្សេងទៀត ។
ក្រុមហ៊ុនដែលជាកម្មសិទ្ធិ របស់ Elon Musk បានហោះហើរអវកាសយានិក ចំនួន ២ ឈុតរួចទៅហើយនៅ ISS ដោយគ្រោង មួយទៀតសម្រាប់ខែតុលា និងជើងហោះហើរឯកជនគ្រោង សម្រាប់ឆ្នាំ ២០២២ ៕ដោយ៖លី ភីលីព