ប្រទេសជប៉ុន បានស្នើឱ្យមានការរឹតបន្តឹងគ្រា អាសន្នដល់ខេត្តចំនួន ៨ បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹង ការកើនឡើង នៃករណីជំងឺកូវីដ -១៩ ខណៈការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីភាពតានតឹងនៅលើ ប្រព័ន្ធវេជ្ជសាស្ត្ររបស់ទីក្រុងតូក្យូ និងកន្លែងផ្សេងទៀត។ នេះបើតាមប្រភពព័ត៌មានពីរ៉យទ័រ។
រដ្ឋមន្រ្តីខុទ្ទកាល័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា វាជាការពិបាកបំផុត ក្នុងស្ថានភាពនេះ ព្រោះថាវីរុសកូរ៉ូណាបានកំពុងកើនឡើងក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក ក្នុងពេលដែលករណីថ្មី បានឡើងដល់កម្រិតខ្ពស់បំផុត នៅទីក្រុងតូក្យូ ដោយគ្របដណ្ដប់លើការប្រកួតកីឡាអូឡាំពិក និងបន្ថែមការសង្ស័យ លើការគ្រប់គ្រង របស់រដ្ឋាភិបាលចំពោះការរីករាលដាលនៃជំងឺរាតត្បាតនេះ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក យ៉ាស៊ូតូស៊ី នីស៊ីមូរា (Yasutoshi Nishimura) ដែលកំពុងដឹកនាំការឆ្លើយតប ជំងឺរាតត្បាតរបស់ជប៉ុនបានធ្វើសំណើ នៅក្នុងកិច្ចប្រជុំអ្នកជំនាញ ដែលត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ចេញ នូវខេត្តចំនួន ៦ រួមទាំងក្រុងតូក្យូ ឲ្យស្ថិតនៅក្រោមស្ថានភាព គ្រាអាសន្នពេញលេញ ដែលមានរយៈពេលរហូតដល់ថ្ងៃទី ៣១ ខែសីហា ខណៈដែលខេត្តចំនួន ៥ ផ្សេងទៀតស្ថិតនៅក្រោមការដាក់ គ្រាអាសន្នបន្ទាន់ ដែលមិនសូវតឹងរឹង ៕ប្រភព៖http://sabay