ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែលបង្ខំចិត្តដាក់ ច្បាប់រឹតបន្តឹង សាជាថ្មីខណៈតួលេខឆ្លងកើនឡើងម្តងទៀត

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល បានសម្រេចចិត្តក្នុងការដាក់ច្បាប់រឹតបន្តឹង សាជាថ្មីកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីករណីឆ្លងបានស្ទុះឡើងច្រើនម្តងទៀត។

ក្នុងនោះផងដែររដ្ឋាភិបាល ក៏បានប្រកាសអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួនក្នុងការបន្តទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាផងដែរ។កិច្ចប្រជុំគណ រដ្ឋមន្ត្រីដែលមានរយៈពេល៤ម៉ោង ត្រូវបានបញ្ចប់មុនសេចក្តីប្រកាស ត្រូវបានធ្វើឡើង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ៊ីស្រាអ៊ែល ក៏នឹងអនុញ្ញាតិឲ្យមានការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំខ្លះៗដដែលប៉ុន្តែក្នុងនោះទាមទារចាំបាច់នូវការ ពាក់ម៉ាស់នៅពេលដែល ព្រឹត្តិការណ៍នឹងត្រូវរៀបចំឡើងក្នុង ទីសាធារណៈ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះអ៊ីស្រាអ៊ែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមានជា ៥៧ភាគរយនៃពលរដ្ឋសរុប៩លាននាក់ដែលក្នុងនោះ វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុតគឺ Pfizer ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top