បរទេស៖នៅក្នុងការសិក្សាស្រាវជ្រាវ ថ្មីមួយ ដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC បានបង្ហាញថា ចំនួនភាគរយនៃពលរដ្ឋពិភពលោកកាន់តែច្រើនឡើង បាននឹងកំពុងប្រឈមមុខ ទៅនឹង ហនិភ័យកាន់តែខ្លាំងចំពោះគ្រោះទឹកជំនន់ គិតចាប់តាំងតែ ពីឆ្នាំ២០០០មក។

ការសិក្សាស្រាវជ្រាវដែលធ្វើឡើង តាមរយៈរូបភាពជាច្រើនសន្លឹកដែលប្រមូលបាន ពីផ្កាយរណបនិងត្រូវបានរក្សាទុកពី មួយឆ្នាំទៅហើយវាត្រូវបានគេយកមកធ្វើការទស្សទាយនិងព្យាករណ៍ គណនាដោយម៉ាស៊ីនកំព្យូទ័រ។
ការវិភាគក៏បានបង្ហាញដែរថា ចំនួនភៀសខ្លួន ចេញពីតំបន់ទឹកជំនន់និងចំនួនព្រឺត្តិការណ៍ទឹកជំនន់ ជាក់ស្តែងគឺមានចំនួនច្រើនជាងគេការព្យាករណ៍ទៅទៀតហើយជឿជាក់ថា នៅត្រឹមឆ្នាំ២០៣០ ខាងមុខមនុស្សជា ច្រើនលាននាក់ទៀត នឹងទទួលបានបទពិសោធថ្មីអំពីហនិភ័យ ដែលបណ្តាលមកពីគ្រោះទឹកជំនន់។

គួរឲ្យដឹងដែរថាជាក់ស្តែងនិងជាឧទាហរណ៍ស្រាប់ នៅក្នុងប្រទេសអាល្លឺម៉ង់និងប្រទេសចិនចំនួន នៃហេតុការណ៍គ្រោះធម្មជាតិដែលបណ្តាលឲ្យទៅជាការបាក់ដី បានកើនឡើងខ្លាំង ក្នុងចំនួនបំបែកកំណត់ត្រាលើស ពីការត្រៀមខ្លួនទុកថែមទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
