ព័ត៌មានអន្តរជាតិ

លោក Biden ផ្តល់សិទ្ធ​ និងកន្លែងស្នាក់នៅ សម្រាប់ពលរដ្ឋហុងកុង បន្តនៅអាមេរិក

បរទេស ៖ ប្រធានាធិបតី អាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាស ក្នុងការផ្តល់សិទ្ធ បណ្តោះអាសន្ន ជូនដល់ពលរដ្ឋក្រុងហុងកុង ដែលកំពុងរស់នៅអាមេរិក ឲ្យអាចបន្តរស់នៅជាបន្តទៀត ក្នុងលក្ខខណ្ឌពិសេសមួយ ដែលលោកបានហៅថា Safe Haven។

សេចក្តីប្រកាសនេះ ត្រូវបានគេមើលឃើញថា នឹងអាចធ្វើឲ្យពលរដ្ឋហុងកុង រាប់ពាន់នាក់ ក្នុងការបន្តរស់នៅក្នុងប្រទេស អាមេរិក ទោះបីជាផុតសុពលភាពវិសាក្តី ដែលវាជាការឆ្លើយ តបមួយយ៉ាងខ្លាំងទៅនឹង គោលនយោបាយថ្មី របស់អជ្ញាធរចិនទៅលើពលរដ្ឋហុងកុង ដែលទាមទារប្រជាធិបតេយ្យ ។

លោក Biden បានចេញបញ្ជាដោយផ្ទាល់ ទៅកាន់ក្រសួង កិច្ចការងារ សន្តិសុខផ្ទៃក្នុង ដើម្បីឲ្យមានការលើកលែង ចំពោះករណីនានាហើយអាចអនុញ្ញាតិ ឲ្យពលរដ្ឋហុងកុងអាចបន្ត រស់នៅអាមេរិករយៈពេល ១៨ខែបន្ថែមទៀត។

លោកប្រធានាធិបតី បានបន្តដែរថា Safe Haven សម្រាប់ពលរដ្ឋហុងកុង គ្រប់គ្នា គឺជាអ្វីដែលអាមេរិកបានមើលឃើញថា ជាប្រយោជន៍សម្រាប់តំបន់ ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅមកដល់ពេលនេះគេ នៅមិនទាន់ អាចកំណត់ បានទេថាតើចំនួនពលរដ្ឋហុងកុង ប៉ុន្មានដែលនឹងទទួលបាន អត្ថប្រយោជន៍នេះនៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top