ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានចេញទិន្នន័យចុងក្រោយបង្អស់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំង៉ពិភពលោកបានកើនឡើងលើសពី២០០លាននាក់ ។
អង្គការសុខភាពពិភពលោកបានរាយការណ៍ថា សកលលោក គិតត្រឹមម៉ោង១៨និង០៨នាទី ត្រូវនឹងម៉ោង១៦និង០៨នាទីម៉ោងសកល កាលពីថ្ងៃព្រហស្បតិ៍ ដែលមានចំនួន២០០.១៧៤.៨៨៣នាក់ ត្រូវបានបញ្ជាក់ឲ្យដឹង ក្នុងនោះបូករួមទាំងអ្នកស្លាប់ចំនួន់់៤.២៥៥.៨៩២នាក់ ។
សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល នៅតែឈរលើចំណុចកំពូល ដែលមានអ្នកឆ្លងជំងឺ ដោយមាន៣៥.១២៥.២២៧នាក់ ហើយមានករណីឆ្លង៣១ៈ.៨១២.១១៤នាក់ និង៉អ្នកឆ្លងជំងឺ១៩.៩៨៥.៨១៧នាក់ ។

បន្ទាប់មកមានប្រទេសចំនួន៣ទៀតដែលឈរលំដាប់កំពូល ដែលមានរុស្ស៊ី ចំនួន៦.៣៧៩.៩០៤នាក់ បារាំង មានអ្នកឆ្លងចំនួន៦ៈ.០៦៨.២៥២នាក់ ហើយចក្រភពអង់គ្លេសមាន៥.៩៥២.៧៦០ករណី ប្រទេសតួកគី មាន៥.៨២២.៤៨៧នាក់ ហើយអាហ្សង់ទីន មាន៤.៩៦១.៨៨០នាក់ កូឡុំប៊ី ចំនួន៤.៨០៧.៩៧៩នាក់ និងអេស្ប៉ាញចំនួន៤.៥៤៥.១៨៤នាក់ ។
សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា ក៏បានកត់ត្រាដែលមានអ្នកស្លាប់ខ្ពស់បំផុត ដែលមានអ្នកស្លាប់ចំនួន៦០៩.៦១៣នាក់ ហើយចំនួន៥៥៨.៤៣២នាក់ និងអ្នកស្លាប់៤២៦.២៩០នាក់ ៕
