ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី គម្រោងបង្កើត ឧទ្យានជូ Jurassic Park ក្នុងទឹកប្រាក់ ៤,៨ លានដុល្លារ ខណៈយូណេស្កូ ព្រមានថា ឧទ្យាននេះ អាចមានផលប៉ះពាល់ អវិជ្ជមាន ដល់បរិស្ថានក៏ដោយ

ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងបោះជំហាន ទៅមុខជាមួយការសាងសង់ រមណីយដ្ឋានមានតម្លៃ ទឹកប្រាក់៤,៨ លានដុល្លាររបស់ខ្លួន ដែលមានឈ្មោះថា ឧទ្យាន Jurassic Park ទោះបីជាមានការព្រមាន ពីអង្គការអប់រំវិទ្យាសាស្ត្រ អង្គការវប្បធម៌ របស់អង្គការសហប្រជាជាតិថា វាអាចមានផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថានក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

គម្រោងនេះមាន ទីតាំងនៅលើកោះ Rinca ស្វែងរកការផ្តល់ជូនភ្ញៀវ ទេសចរ នៃឧទ្យានជាតិ Komodo អ្នកទេសចរអាចដើរក្នុងចំណោមសត្វនាគ Komodo នៅក្នុងព្រៃ ។ ការងារលើគម្រោង ទេសចរណ៍ ជាបន្តបន្ទាប់ នៅក្នុងឧទ្យានជាតិ Komodo ប្រទេស ឥណ្ឌូនេស៊ី ជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ បានចាប់ផ្តើម កាលពីឆ្នាំមុនដែលបង្កឲ្យមានការព្រួយ បារម្ភអំពីការគំរាមកំហែង ដល់សេដ្ឋកិច្ចក្នុងតំបន់ និងទីជម្រកដ៏ផុយស្រួយ នៃឈ្មោះឧទ្យាននាគ Komodo ។

កាលពីខែមុន អង្គការ យូណេស្កូ បានប្រាប់ សន្និសីទ គណៈកម្មាធិការ បេតិកភណ្ឌពិភពលោកថា គម្រោងនេះ ត្រូវការការ វាយតម្លៃ ផលប៉ះពាល់ បរិស្ថានថ្មីជុំវិញ កង្វល់នៃការនេសាទ ខុសច្បាប់ និងហានិភ័យអាចកើតមាន ចំពោះជម្រកធម្មជាតិ របស់នាគ Komodo ។ លោក Wiratno មន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថានឥណ្ឌូនេស៊ី បានប្រាប់ថា គម្រោងនេះនឹងដំណើរការ វាត្រូវបានបង្ហាញថា មិនមានផលប៉ះពាល់ទេ ។

មន្ត្រីអង្គការយូណេស្កូ បានប្រាប់កិច្ចប្រជុំកាលពីខែមុនថា ពួកគេបានស្នើសុំការវាយ តម្លៃថ្មីមួយ ពីរដ្ឋាភិបាលឥណ្ឌូនេស៊ីប៉ុន្តែមិនទទួលបានការឆ្លើយតបទេ។ លោក Wiratno បាននិយាយថា ការវាយតម្លៃថ្មីមួយកំពុង ត្រូវបានព្រាងហើយអាច ត្រូវបានបញ្ជូននៅខែកញ្ញា ។

វាមិនច្បាស់ទេថា តើគម្រោងនេះ មានអ្វីខ្លះប៉ុន្តែកាលពីឆ្នាំមុន រដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងសាងសង់កន្លែងទេសចរណ៍ លំដាប់ខ្ពស់នៅលើកោះនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែក មួយលោក Wiratno បានបន្តថា គម្រោងនេះរួមបញ្ចូលទាំងការងារជួសជុល លើរចនាសម្ព័ន្ធ ដែលមានស្រាប់ ហើយមិនបង្កគ្រោះថ្នាក់ដល់ នាគ Komodo ដ៏កម្រនោះទេ៕ ដោយ៖លី ភីលីព

Most Popular

To Top