ព័ត៌មានអន្តរជាតិ

ទារក មានទំហំខ្លួនតូចបំផុត លើលោក២១២ក្រាម អាចចេញពីមន្ទីរពេទ្យ បានវិញហើយ

បរទេស ៖ ទារកតូចដែលកើត មិនគ្រប់ខែ ដល់ទៅ៤ខែ និងមានទំងន់តូចបំផុត លើលោក ត្រឹមតែ២១២ក្រាម មានឈ្មោះថា Kwek Yu Xuan ទីបំផុតក្រោមការ មើលថែយ៉ាងយកចិត្តទុកដាក់ ដោយក្រុមគ្រូពេទ្យ អស់រយៈពេល១៣ខែ មកហើយនោះពេលនេះអាចចាកចេញ ពីមន្ទីរពេទ្យវិញបានហើយ ។

កើតកាលពីថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០ នៅឯមន្ទីរពេទ្យនៃសកលវិទ្យាល័យ NUH (National University Hospital) ទារកនាង Yu Xuan មានទំងន់តូចជាងទារកធម្មតា ក្នុងអាយុដូចគ្នាដល់ ទៅពាក់កណ្តាល ។

បន្ទាប់ពីកើត ភ្លាមនាង ក៏ត្រូវបានគេដឹងថា មានកំពស់ត្រឹមតែ២៤សង់ទីម៉ែត្រប៉ុណ្ណោះ គឺស្មើទៅនឹងដបទឹកសុទ្ធមួយដប់ ហើយនាងត្រូវបានអនុញ្ញាតិ ឲ្យចាកចេញពី មន្ទីរពេទ្យវិញ ហើយកាលពីថ្ងៃទី៩ ខែកក្កដាកន្លងទៅ ថ្មីៗនេះ ស្ថិតនៅក្នុងសុខភាពល្អប្រសើរ និងមានទំងន់ជាធម្មតាឡើងវិញ ប្រមាណជា៦,៣គីឡូក្រាម ។

ឪពុកម្តាយ របស់ Yu ដែលជាអ្នករស់នៅ និងធ្វើការនៅសិង្ហបុរីបានបញ្ជាក់ថា ពួកគេដំបូងឡើងចង់ទៅបង្កើតនាង នៅក្នុងប្រទេសកំណើតម៉ាឡេស៊ី ដើម្បីងាយស្រួល ជួបជុំគ្រួសារ របស់នាងជាពិសេសកូនតូចម្នាក់ ទៀត ផងដែរ ប៉ុន្តែដោយសារបញ្ហានេះ ទើបនាងសម្រេចចិត្តសម្រាក និងសម្រាលនៅទីនេះតែម្តង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top