ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនួញ អាមេរិក អំពាវនាវឲ្យរដ្ឋាភិបាល ដំណើរការពាណិជ្ជកម្ម ជាមួយនឹងចិនឡើងវិញ

បរទេស ៖ កាសែតញូវយ៉កថាម ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ក្រុមអ្នកជំនួញធំៗ របស់អាមេរិកមួយ ក្រុមបាននាំគ្នាធ្វើការអំពាវនាវ សុំឲ្យរដ្ឋាភិបាល ក្រុងវ៉ាសិនតោន គួរ តែចាប់ផ្តើមដំណើរការ ពាណិជ្ជកម្មជាមួយនឹងចិន ឡើងវិញ ក្នុងពេលដែលស្ថានភាពជម្លោះ នេះហាក់ដូចជាមិនធូរស្រាល នៅឡើយ ។

នៅក្នុងលិខិតមួយ ដែលត្រូវបានផ្ញើរទៅឲ្យសេតវិមាន និងអជ្ញាធរជាតិ ទទួល បន្ទូកកិច្ចការងារជំនួញ និងក៏ដូចជារតនាគាជាតិ អាមេរិក ដោយស្នើសុំ ឲ្យប្រធានាធិបតី អាមេរិក លោក Joe Biden ក្នុងការពិចារណាកាត់ បន្ថយតម្លៃពន្ធ ចំពោះទំនិញផលិតនៅក្នុងប្រទេសចិន ដែលជាមូលហេតុចំបងតែមួយគត់ ដែលកំពុងធ្វើឲ្យ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កំពុងជាប់គាំងខ្លាំង។

គួរឲ្យដឹងដែរថា ក្រុមអាជីវកម្មធំៗទាំងនោះ ត្រូវបានគេមើលឃើញថាភាគច្រើន គឺជាអ្នកដែលធ្វើពាណិជ្ជកម្ម នៅក្នុងវិស័យជាច្រើនដូចជាកសិកម្ម មីក្រីឈីបវិស័យថ្នាំពេទ្យ ព្រមទាំងវិស័យ ឧស្សាហកម្មជាច្រើន មួយចំនួនទៀតផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top