បរទេស៖កងទ័ពមកពីប្រទេសរុស្ស៊ី ប្រទេសតាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន បានប្រើប្រាស់កាំភ្លើង ឧបករណ៍បាញ់ភ្លើងនិងប្រព័ន្ធបាញ់មីស៊ីលពីដីទៅអាកាស នៅក្នុងសមយុទ្ធយោធា ដែលបានចប់នៅថ្ងៃអង្គារនេះ ស្ថិតនៅចម្ងាយត្រឹមតែ២០គីឡូម៉ែត្រពីព្រំដែនតាហ្ស៊ីគីស្ថានប៉ុណ្ណោះ។
ទីក្រុងមូស្គូនិងសម្ពន្ធមិត្តសម័យសូវៀតស្ថិតនៅអាស៊ីកណ្ដាល បានប្រារព្ធធ្វើសមយុទ្ធយោធាចំនួនពីរផ្សេងគ្នា ស្ថិតនៅជិតប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងខែនេះ ស្របពេលដែលពួកបះបោរតាលីបង់ វាយដណ្ដើមយកខេត្តភាងខាងជើងប្រទេសភាគច្រើន ដែលជាប់នឹងតំបន់អាស៊ីកណ្ដាល។

រដ្ឋមន្រ្តីការពារជាតិនៃប្រទេសតាហ្ស៊ីគីស្ថាន លោក Sherali Mirzo បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅកន្លែងធ្វើសមយុទ្ធយោធានោះថា សមយុទ្ធយោធាទាំងនេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយមានប្រទេសអាហ្វហ្គានីស្ថាននៅក្នុងចិត្ត។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Sherali Mirzo បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជារឿងមិនអាចធ្វើការព្យាករណ៍ទុកមុនបាន”៕
