ព័ត៌មានអន្តរជាតិ

អ្នករស់រាន​ មានជីវិតចុងក្រោយ របស់ធម្មជាតិ ! អាចម៍ផ្កាយបំផ្លាញ ដាយណូស័រកាលពី ៦៦ លានឆ្នាំមុន បន្សល់ទុកត្រីឆ្លាម គ្មានគ្រោះថ្នាក់

ស៊ុយអែត ៖ បើយោងតាមការវិភាគថ្មីមួយ នៃធ្មេញបុរាណថា អាចម៍ផ្កាយដែលបានបំផ្លាញ ពពួកសត្វដាយណូស័រ និងជីវិតភាគច្រើននៅលើផែនដី កាលពី ៦៦ លានឆ្នាំមុន បានបន្សល់ទុកសត្វត្រីឆ្លាម ដោយមិនខ្លាចរអា នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

តាមការស្រាវជ្រាវថ្មីមួយ ទៅលើធ្មេញប្រភេទត្រីបុរាណ ដោយក្រុមស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Uppsala ប្រទេស ស៊ុយអែតថា ត្រីឆ្លាមគឺជាការ រស់រានមានជីវិតចុង ក្រោយរបស់ធម្មជាតិ ។ អាចម៍ផ្កាយមានទំហំប៉ុនទី ក្រុងបានបុកចូលឈូងសមុទ្រម៉ិក ស៊ិកកាលពី ៦៦ លានឆ្នាំមុនបានបំផ្លាញ ជីវិតមនុស្សស្ទើរតែទាំងអស់ នៅលើគោក និងក្នុងទឹករួមទាំង ដាយណូស័រផងដែរ ។

ទោះយ៉ាងណាការស្រាវជ្រាវថ្មី ពាក់ព័ន្ធនឹងការវិភាគលើធ្មេញត្រីឆ្លាម បានរកមើលភាពចម្រុះហ្សែនតាមពេលវេលា បានបង្ហាញថា ពួកវាមិនត្រូវបានបំផ្លាញ ដោយព្រឹត្តិការណ៍មហន្តរាយនោះទេ។ ពួកគេបានធ្វើការវិភាគ ទៅលើធ្មេញត្រីឆ្លាមហ្វូស៊ីលចំនួន ១.២៣៩ ពីប្រភេទផ្សេងៗគ្នាចំនួន ៩ ក្នុងនោះមាន ៨ ប្រភេទនៅរស់និងផុតពូជមួយ មានអាយុកាល ២៧ លានឆ្នាំ ។

ប្រភេទត្រីឆ្លាមខ្លះបានធ្លាក់ចុះមុន ពេលអាចម៍ផ្កាយធ្លាក់ ប៉ុន្តែប្រភេទខ្លះទៀតបានចាប់ផ្តើម លូតលាស់ បន្ទាប់ពីព្រឹត្តិការណ៍នេះ ហើយ សមត្ថភាពរបស់វា ក្នុងការជួសជុលការខូចខាត DNA អាចជាមូលហេតុដែលមំសាសីកំពូល អាចរុញច្រាន និងបន្តលូតលាស់រហូត មកដល់សព្វថ្ងៃ៕ដោយ៖លី ភីលីព

Most Popular

To Top