ព័ត៌មានអន្តរជាតិ

អ្នកភូមិ នៅឥណ្ឌូនេស៊ី ច្នៃប្រដាប់ប្រដាប្រើ ក្នុងផ្ទះជារ៉ូបូត ដ៏មានប្រយោជន៍ ជួយដល់អ្នកភូមិ ដែលឆ្លងកូវីដ

បរទេស ៖ ថ្មីៗនេះមានការចេញ ផ្សាយមួយ ដោយកាសែតបរទេស បានឲ្យដឹងថា ក្រុមអ្នកភូមិ មួយក្រុម នៅប្រទេសឥណ្ឌូនេស៊ីបានសហការគ្នាជាមួយ នឹងក្រុមអ្នកវិទ្យាសាស្ត្រជាច្រើននាក់ ក្នុងការឌីសាញ ផលិតជារ៉ូបូត មួយប្រភេទដែលកែច្នៃ ចេញពីឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះប៉ុន្តែបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់អ្នកស្រុក ដែលកំពុងកើតកូវីដ។

ដំបូងឡើយវាត្រូវ បានរចនាកំសាន្ត លេងដោយអ្នកភូមិម្នាក់ ដែលមានឈ្មោះថាលោក Aseyanto នៅក្នុងភូមិ Tembok Gede ប៉ុន្តែក្រោយមក ក៏បានទទួលការ ចាប់អារម្មណ៍ ពីមហាជនហើយ ក៏បានទទួលការគាំទ្រ ជាច្រើនផងដែរនិងកំពុង សហការ ជាមួយនឹងក្រុមអ្នកជំនាញបន្ថែមទៀត ដើម្បីធ្វើឲ្យវាកានតែមាន ប្រសិទ្ធភាពឡើង។

បច្ចុប្បន្នវាត្រូវបានគេ ដាក់ឈ្មោះ ថា Delta Robot ដែលមានមុខងារដ៏សំខាន់ក្នុង ការចែកចាយ អាហារនិងថ្នាំពេទ្យ ទៅកាន់ក្រុមអ្នកភូមិដែលកំពុង មានជំងីកូវីដ ហើយលើសពីនោះក៏មានមុខងារ​ ពិសេសដូចជាការ ជួយដល់ការងារបាញ់ថ្នាំសម្លាប់ មេរោគផងដែរ។

គួរឲ្យដឹងដែរថា ចាប់តាំង តែពីមានវត្តមានវិរុសកូវីដមកឥណ្ឌូនេស៊ី នៅពេលនេះបានរកឃើញអ្នកឆ្លង សរុបនៅទូទាំងប្រទេសកើនដល់៣,៦៨លាននាក់ ហើយហើយប្រមាណជា ១០៨០០០នាក់បាត់បង់ជីវិត ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top