ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងចិន ប្រារព្ធធ្វើសមយុទ្ធ យោធា រយៈពេលមួយ សប្ដាហ៍

បរទេស ៖ ក្នុងសញ្ញាធ្វើ ឲ្យកាន់តែស៊ីជម្រៅឡើង នូវសហប្រតិបត្តិការរដ្ឋាភិបាល និងយោធា ប្រទេសចិន និងប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានចាប់ផ្តើមធ្វើសហសមយុទ្ធ យោធាមានរយៈពេលជាច្រើនថ្ងៃ ដែលជាសមយុទ្ធយោធា បែបនេះដំបូង ប្រព្រឹត្តធ្វើនៅលើទឹកដី នៃប្រទេសចិន ។

សហសមយុទ្ធយោធា ឈ្មោះ Zapad/Interaction 2021 នេះ បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទ ហើយនឹងប្រព្រឹត្តទៅ រហូតដល់ថ្ងៃសុក្រ ។ សមយុទ្ធនេះ គឺជាសមយុទ្ធយោធាលើកទី៤ ដែលទីក្រុង មូស្គូ និងទីក្រុង ប៉េកាំងធ្វើឡើង ហើយក្រុមមន្ត្រីនិយាយថា សមយុទ្ធទាំងនោះ ផ្តោតសំខាន់លើការ ធ្វើឲ្យមានស្ថិរភាព ក្នុងតំបន់ ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សហសមយុទ្ធយោធានោះ គឺកំពុងតែប្រារព្ធធ្វើឡើង នៅក្នុងតំបន់ស្វយ័ត Ningxia Hui ហើយនឹងមានការចូលរួម ដោយយន្តហោះនិង ប្រព័ន្ធអាវុធជាច្រើន ព្រមទាំងកងទ័ព ប្រហែល១០.០០០នាក់។
គួរបញ្ជាក់ថា ប្រទេសទាំងពីរ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនសហប្រតិបត្តិការ និងរួមចំណែកគ្នា ក្នុងការប្រឆាំងមួយចំនួន ចំពោះរដ្ឋាភិបាល នៃបណ្ដាប្រទេស លោកខាងលិច ហើយកងទ័ពរុស្ស៊ីនិងចិន កំពុងតែគ្រោងធ្វើឡើងនូវសមយុទ្ធយោធា បន្ថែមទៀត សម្រាប់ខែកញ្ញា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top