ប៉ូលីសថៃ បានប្រើកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកក្រុមបាតុករ ដែលធ្វើបាតុកម្មទម្លាក់ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៅតាមដងផ្លូវ ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ។ នេះបើតាមប្រភពព័ត៌មាន រ៉យទ័រ នាថ្ងៃទី ១១ សីហា ឆ្នាំ២០២១។

ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅជិតគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដោយទាមទារឲ្យលោកចុះចេញពីតំណែង ព្រោះតែខឹងសម្បារ ចំពោះការផ្ទុះឡើងនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រុមអ្នកតវ៉ាទាំងនោះ បានជិះរថយន្ត និងម៉ូតូជាក្បួន ឆ្លងកាត់ទីក្រុងបាងកក ដោយឈប់នៅទីតាំងរបស់សមាជិកគណៈរដ្ឋមន្ត្រី និងអ្នកដែលគាំទ្រលោកប្រាយុទ្ធ ចំពោះយុទ្ធសាស្ត្ររបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើសកម្មភាព បង្កចលាចល និងធ្វើឲ្យមន្ត្រីជាច្រើននាក់រងរបួស។
ប៉ូលីសបាននិយាយថា មន្រ្តី ៩ នាក់ត្រូវបានរងរបួស ដោយម្នាក់ត្រូវគ្រាប់កាំភ្លើងចំជើង ខណៈដែល ៨ នាក់ផ្សេងទៀត រងរបួសដោយសារកាំជ្រួច ដុំថ្ម និងគ្រាប់បែកកែច្នៃ ដែលធ្វើដោយគ្រាប់បាល់ប៉េងប៉ុង ៕
ប្រភព៖http://sabay
