ព័ត៌មានអន្តរជាតិ

មេរោគដូចជំងឺកញ្ជ្រឹល និងជំងឺអុតស្វាយ បណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន ទូទាំងពិភពលោកបានកើតលើ ផ្សោតដែលដេកស្លាប់នៅហាវ៉ៃ

ហាវ៉ៃ៖វិទ្យាស្ថានជីវវិទ្យាសមុទ្រហាវ៉ៃបាននិយាយថា ប្រភេទថ្មីមេរោគ Morbillivirus ដែលជាមេរោគថនិកសត្វសមុទ្រ ដ៏សាហាវមួយត្រូវបានគេរកឃើញនៅលើសត្វផ្សោត Fraser នៅកោះហាវ៉ៃបង្កឲ្យមានការភ័យខ្លាចនៃការផ្ទុះឡើងនៅជុំវិញកោះប៉ាស៊ីហ្វិក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមមួយមកពីវិទ្យាស្ថានជីវវិទ្យាសមុទ្រហាវ៉ៃរបស់ UH Mānoa បានកំណត់អត្តសញ្ញាណវីរុសនៅលើកូនសត្វផ្សោតឈ្មោលក្បាលបានជាប់នៅលើកោះ Maui នៅថ្ងៃទី ១៧ ខែមករាឆ្នាំ ២០១៨ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យទើបតែត្រូវបានកំណត់ថ្មីៗនេះ។ លោកស្រី Kristi West ប្រធានមន្ទីរពិសោធន៍សុខភាព និងសម្របសម្រួល UH បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេរោគ Morbillivirus គឺជាជំងឺឆ្លងដែលទទួលខុសត្រូវចំពោះការស្លាប់របស់ផ្សោត និងត្រីបាឡែននៅទូទាំងពិភពលោក។

វាទាក់ទងនឹងជំងឺកញ្ជ្រឹល និងជំងឺអុតស្វាយរបស់មនុស្ស។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ជំហានបន្ទាប់ក្នុងការកំណត់ថា តើមេរោគនេះកំពុងចរាចរនៅប៉ាស៊ីហ្វិកកណ្តាល ឬយ៉ាងណានោះគឺផ្តោតលើការធ្វើតេស្តិ៍អង្គបដិប្រាណលើសត្វផ្សោត និងត្រីបាឡែនហាវ៉ៃ។ មេរោគ Morbillivirus ដែលប៉ះពាល់ដល់សត្វផ្សោត និងត្រីបាឡែនបង្កជំងឺឆ្លងយ៉ាងខ្លាំងហើយបណ្តាលឲ្យមានបញ្ហាជំងឺរលាកសួតធ្ងន់ធ្ងរ និងរលាកខួរក្បាល។

នេះបើយោងតាម Science Direct ថា ទោះបីជាវាត្រូវបានគេរកឃើញនៅជុំវិញពិភពលោកក៏ដោយ ក៏មេរោគ Morbillivirus មានច្រើនជាងគេនៅមហាសមុទ្រអាត្លង់ទិក។ នៅពេលសត្វផ្សោតឈ្មោលរបស់ Fraser បានឡើងដល់ឆ្នេរសមុទ្រក្នុងឆ្នាំ ២០១៨ អ្នកជីវវិទូមានការងឿងឆ្ងល់ចំពោះអ្វីដែលនាំឲ្យវាងាប់ ព្រោះរាងកាយរបស់វាស្ថិតក្នុងស្ថានភាពល្អ ប៉ុន្តែសរីរាង្គ និងកោសិការបស់វាបង្ហាញសញ្ញានៃការឆ្លង។

លោកស្រី West  និងសហការីរបស់លោកស្រីបានសរសេរនៅក្នុងការសិក្សាដែលបានចេញផ្សាយនៅក្នុងរបាយការណ៍វិទ្យាសាស្ត្រធម្មជាតិថា សួតមានផ្ទៃរាបស្មើដោយមានតំបន់កន្ទួល (មានអង្កត់ផ្ចិត ១-២ ស.ម។ តំបន់នៃកន្ទួលបានបង្ហាញពីពណ៌ក្រហមងងឹតទៅជាលិកាក្រាស់នៅជុំវិញទងសួតតូចនៅផ្នែកកាត់៕ដោយ៖លី ភីលីព

Most Popular

To Top