អ៊ីតាលី៖គ្រូពេទ្យបាននិយាយថា កម្មកររោងចក្រដែលមានអាយុ ២៧ ឆ្នាំត្រូវបានដកដែកគោលប្រវែង ១,៨ ស.មចេញពីពងស្វាសរបស់លោក បន្ទាប់ពីលោកបានបាញ់ខ្លួនឯង ដោយចៃដន្យដោយកាំភ្លើង ដែកគោល នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
បុរសមិនស្គាល់អត្តសញ្ញាណអាយុ ២៧ ឆ្នាំមកពីប្រទេសអ៊ីតាលីត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងរបួសដោយកាំភ្លើងធុនធ្ងន់ ប៉ុន្តែនៅពេលគ្រូពេទ្យបាន ពិនិត្យមើលពងស្វាសរបស់លោកជាលើកដំបូង ពួកគេមិនអាចឃើញមានសញ្ញាអ្វី នៃដែកគោលឡើយ ទោះបីលោកមានការឈឺចាប់យ៉ាងខ្លាំងក៏ដោយ។
មិនមានស្នាមរបួសច្បាស់លាស់នៅក្នុងស្បែករបស់លោកឡើយ ដោយបង្ខំឲ្យគ្រូពេទ្យប្រើអេកូស័រដើម្បីរកដែកគោលដែលមានប្រវែង ១,៨ ស.ម។ គ្រូពេទ្យឯកទេសខាងរោគទឹកនោមបានកត់សម្គាល់ឃើញបន្ទាត់ពណ៌សស្តើងមួយនៅពីក្រោយពងស្វាសខាងស្តាំរបស់លោក ហើយបញ្ចូនលោកទៅវះកាត់ក្នុងករណីដែលវាបាត់ដែកគោល។
ការសង្ស័យរបស់ពួកគេបានបង្ហាញការពិតដោយ ដែកគោលជាប់នៅចន្លោះកំពូលពងស្វាស និងលិង្គរបស់ដែកគោល។ គួរឲ្យកត់សម្គាល់លោកមិនមានការខូចខាតយូរអង្វែងដល់ ពងស្វាសខាងស្តាំ ឬសរសៃរឈាមនាំទឹកនោមជាបំពង់ដែលផ្ទុកមេជីវិតឈ្មោល។ ដែកគោលត្រូវបានយកចេញដោយសុវត្ថិភាពហើយបុរស ត្រូវបានឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃបន្ទាប់៕ដោយ៖លី ភីលីព