ព័ត៌មានអន្តរជាតិ

Shell ចេញសំណង​ ជាប្រាក់១១១លានដុល្លារ ក្នុងហេតុការណ៍ កំពប់ប្រេង កាលពីទសវត្សឆ្នាំ១៩៧០

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុនលក់ប្រេងសាំងដ៏ល្បី Shell បានប្រកាសក្នុងការ ចេញសងជាប្រាក់ ប្រមាណជា១១១លានដុល្លារ ទៅលើហេតុការណ៍កំពប់ប្រេងមួយ ដែលបានកើតឡើងតាំងតែពីឆ្នាំ១៩៧០ នៅក្នុងប្រទេសនេហ្ស៊ីរីយ៉ា។

អ្នកនាំពាក្យ របស់ក្រុមហ៊ុន Shell បាននិយាយថា សំណងដែលបានធ្វើឡើងនេះ គឺជាការដោះស្រាយទាំងស្រុង និងចុងក្រោយបំផុត សម្រាប់ហេតុការណ៍នេះទៅកាន់ សហគមន៍ Ejama Ebubu ដែលប្រេងទាំងនោះបានកំពប់ នៅក្នុងអំឡុងឆ្នាំសង្គ្រាម Biafran ចន្លោះពីឆ្នាំ១៩៦៧ទៅដល់ឆ្នាំ១៩៧០ ។

ទោះបីជាយ៉ាងណាក្តីកន្លង មកនិងរហូតមកដល់ បច្ចុប្បន្ន Shell នៅតែបានអះអាងថា ហេតុការណ៍នេះគឺបានកើតឡើងដោយសារក្រុមហ៊ុនភាគីទី៣ ប៉ុណ្ណោះ ។ នៅឆ្នាំ២០១០តុលាការ នៃប្រទេសនេហ្ស៊ីរីយ៉ា បានសម្រេចកាត់ទោស ដាក់ពិន័យជាទឹកប្រាក់៤១,៣៦លានដុល្លារ ប៉ុន្តែ Shell នៅតែបន្តការប្តឹងជំទាស់ រហូតមកប៉ុន្តែមិនបានទទួល ជោគជ័យឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top