ព័ត៌មានអន្តរជាតិ

ភ្ញៀវជាង ៦០នាក់ ដែលបានចូលរួមខួបកំណើត របស់អតីតប្រធានាធិបតី អាមេរិក អូបាម៉ា តេស្តរកឃើញវីរុសកូវីដ១៩

បរទេស ៖ អតីតប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រារព្ធខួបកំណើត គម្រប់ ៦០ ឆ្នាំរបស់លោក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានរៀបចំពិធីជប់លៀង ដ៏ធំមួយដែលត្រូវបានគេរាយការណ៍ថា មានមនុស្សប្រហែល ៤០០ នាក់បានចូលរួម ។
ថ្វីបើមានករណីឆ្លងវីរុសកូរ៉ូណា រីករាលដាលពាសពេញ សហរដ្ឋអាមេរិក និង មានច្បាប់ថ្មីទាក់ទងនឹង ជំងឺរាតត្បាត ត្រូវបានដាក់ក៏ដោយ ក៏ភ្ញៀវត្រូវបានគេប្រទះឃើញថា មិនបានពាក់ម៉ាស់ ឬ រក្សាគម្លាតសុវត្ថិភាព សង្គមឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ដែលជាភ្ញៀវ ដែលបានចូលរួមខួបកំណើត របស់លោកអូបាម៉ាចំនួន ៦៣ នាក់ បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះជំងឺកូវីដ ១៩ ។

ពិធីជប់លៀងខួបកំណើត របស់លោកអូបាម៉ា ត្រូវបានគេរិះគន់តាមអ៊ិនធ័រណិត បន្ទាប់ពីរូបភាពបានលេចចេញ ពីហ្វូងមនុស្សដែលគ្មានពាក់ម៉ាស់ និងរក្សាគម្លាតនោះទេ – ក្នុងចំនោមពួកគេ អតីតប្រធានាធិបតីខ្លួនឯងបាន រាំរែក ផងដែរ ។

យោងតាមរបាយការណ៍ ពិធីជប់លៀងរបស់លោកអូបាម៉ាដំបូង ត្រូវបានគេគ្រោងនឹងទទួលភ្ញៀវប្រហែល ៥០០ នាក់ និងបុគ្គលិក ២០០ នាក់ ប៉ុន្តែក្រោយមកត្រូវបាន កាត់បន្ថយមកត្រឹម ៣០០-៤០០ នាក់ ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top