បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានរដ្ឋរបស់ចិននៅថ្ងៃសៅរ៍នេះ បានចេញផ្សាយអគ្គរដ្ឋទូតថ្មី របស់ប្រទេសចិន ប្រចាំនៅទីក្រុងវ៉ាស៊ិនតោន បានធ្វើការលើកឡើងមួយដែរបញ្ជាក់អំពីសារៈសំខាន់នៃបញ្ហាកោះតៃវ៉ាន់នៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិកថាគឺជាកិច្ចការងារ ដែលចាំបាច់បំផុតសម្រាប់កិច្ចប្រជុំថ្នាក់ខ្ពស់បំផុត រវាងប្រទេសទាំងពីរ។
លោក Qin Gang វ័យ៥៥ឆ្នាំ បានប្រមូលយកេរ្ត៍ឈ្មោះយ៉ាងខ្លាំងក្លាទៅលើកិច្ចការងារ ដើម្បីការពារជំហរបស់រដ្ឋាភិបាលក្រុងប៉េកាំង នាពេលកន្លងមកហើយបានអះអាង អំពីភាពសុទិដ្ឋនិយចំពោះការឡើងមកកាន់តំណែងរបស់ខ្លួន និងបញ្ជាក់ថាលទ្ធផលដ៏ល្អប្រសើរមួយ កំពុងរងចាំនៅក្នុងទំនាក់ទំនងទ្វេភាគី។
គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រម្សិលមិញនេះ ជំនួបរវាងលោក Gang និងលោកអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Wendy Sherman គឺបានធ្វើឡើងយ៉ាងស៊ីជម្រៅរវាងគ្នា ហើយក៏បានផ្លាស់ប្តូរទស្សនៈរវាងគ្នា ជាច្រើនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

