បរទេស៖អ្នកនាំពាក្យរបស់ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រម្សិលមិញបានឲ្យដឹងថា ពលរដ្ឋអាហ្គានីស្ថានកាន់តែច្រើនឡើងបាននាំគ្នា ភៀសខ្លួនដោយសារតែសង្គ្រាមវាយប្រហារគ្នារវាងរដ្ឋាភិបាលក្រុងកាប៊ុល និងក្រុងតាលីបង់។
អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា ពលរដ្ឋកាន់តែច្រើនឡើងបាននាំគ្នាភៀសខ្លួនសំដៅ ទៅកាន់ទីក្រុងធំជាពិសេសរដ្ឋធានីកាប៊ុលដោយ ការរស់នៅជាមួយនឹងមិត្តភ័ក្តឬ ក្រុមគ្រួសារដែលមានផ្ទះសំបែង នៅទីនោះជាដើមខណៈដែល ជំរុំជាច្រើនក៏កំពុងដាក់ឲ្យដំណើរការ ផងដែរ។
លោក Stephane Dujarric ប្រធានក្រុមអ្នកនាំពាក្យរបស់យូអិនបានបញ្ជាក់ថា៖ ដោយសារតែជម្លោះពួកយើងបានមើលឃើញថាពលរដ្ឋ អាហ្គានីស្ថានកាន់តែច្រើនឡើងបាននាំគ្នាភៀសខ្លួនចូលទៅរស់នៅ ក្នុងទីក្រុងកាប៊ុលនិងទីក្រុងធំៗផ្សេងទៀតសង្ឃឹមអាចទទួលបាន សុវត្ថិភាពសម្រាប់
ខ្លួនឯងនិងក្រុមគ្រួសារ។
គិតត្រឹមពីថ្ងៃទី១ខែកក្កដាមកដល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះអង្គការសហប្រជាជាតិនិងអង្គការ សបុ្បរសធម៍ផ្សេងទៀតបានទទួលយកក្រុមអ្នកជនភៀសខ្លួន ក្នុងស្រុកសរុបដល់ទៅ១០៣៥០នាក់ មកហើយនៅក្នុងតែទីក្រុងកាប៊ុលប៉ុណ្ណោះ៕ប្រែសម្រួល៖ស៊ុនលី