ព័ត៌មានអន្តរជាតិ

អ្នកជំនាញ រកឃើញភស្តុតាង នៃទឹកជំនន់អាយុកាល ១២.០០០ ឆ្នាំ នៃសមាមាត្រវីរភាព សម្រាប់បង្ហូរបឹងបុរាណ មួយក្នុងអត្រាជាង ៨០០ អាងហែលទឹកអូឡាំពិក ក្នុងមួយវិនាទី

អ្នកស្រាវជ្រាវ បានរកឃើញភស្តុតាងថា ទឹកជំនន់ ដែលបានកើតឡើងជាង ១២.០០០ ឆ្នាំមុនហើយបានបង្ហូរបឹងបុរាណ មួយក្នុងល្បឿនជាង ៨០០ អាងហែលទឹកអូឡាំពិក ក្នុងមួយវិនាទីអាចរុញច្រាន ផែនដីវិលចូលយុគសម័យ ទឹកកកវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកជំនាញដឹកនាំ ដោយក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Alberta បានរកឃើញភស្តុតាងថា បឹងទឹកកក Agassiz បានចាប់ផ្តើមហូរចេញ មកភាគពាយ័ព្យក្នុងឆានែលមួយ គេស្គាល់ថា Clearwater-Athabasca Spillway ។ ការកំពប់នេះអាចបណ្តាល ឲ្យព្រឹត្តិការណ៍ត្រជាក់របស់ Younger Dryas ប្រហែលជា ១៣.០០០ ឆ្នាំមុន ។

បឹងបុរាណ ដែលលែងមានហើយគ្រប ដណ្តប់លើផ្ទៃដី ៥៨០.០០០ ម៉ាយការ៉េនៅម៉ា Manitoba Central សម័យកណ្តាល Saskatchewan រហូតដល់ព្រំដែន Alberta ៕ ដោយ៖លី ភីលីព

Most Popular

To Top