ព័ត៌មានអន្តរជាតិ

គ្មានការឃាត់ខ្លួន ឬផ្អាក ពលរដ្ឋអាហ្វហ្គានីស្ថាន និងពលរដ្ឋអន្តរជាតិ ដែលចង់ចាកចេញពីអាហ្វហ្គានីស្ថាន

សេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយ ក្រសួងការបរទេសអាមេរិក បានអំពាវនាវ ដល់គ្រប់ភាគីទាំងអស់ រាល់ការចាកចេញ​ ពីប្រទេសអាហ្វហ្គានីស្ថាន របស់ជនបរទេស ក៏ដូចជាពលរដ្ឋអាហ្វហ្គានីស្ថាន ត្រូវតែអនុញ្ញាតិ និងធានាពីសុវត្ថិភាព នៃការចាកចេញរបស់ពួកគេ ។ នេះបើតាមប្រភពព័ត៌មាន ស៊ីអិនអិន ។

ពលរដ្ឋអាហ្វហ្គានីស្ថាន និងពលរដ្ឋអន្តរជាតិដែលចង់ចាកចេញពីប្រទេស គឺត្រូវអនុញ្ញាត ដោយផ្លូវទៅកាន់ ព្រលានយន្តហោះ និងព្រំដែន ត្រូវតែបើកចំហរ សម្រាប់ការចាកចេញ និងរក្សានូវសុវត្ថិភាពរបស់ពួកគេ ទាំងអាយុជីវិត ទ្រព្យសម្បត្តិ និងសុវត្ថិភាពជារួម ។ នៅក្នុងសេចក្តីថ្លែងការណ៍ ខាងលើក៏បានបញ្ជាក់ទៀតថា៖ «អ្នកដែលមានអំណាច និងសិទ្ធិអំណាច នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ត្រូវទទួលខុសត្រូវ ចំពោះការការពារជីវិតមនុស្ស និងទ្រព្យសម្បត្តិ សម្រាប់ការស្តារឡើងវិញភ្លាមៗ នូវសន្តិសុខ និងសណ្តាប់ធ្នាប់ស៊ីវិល»។

ប្រទេសដែលបានចូលរួម ជាមួយសហរដ្ឋអាមេរិក ក្នុងសេចក្តីថ្លែងការណ៍រួមមាន ៖ ប្រទេសចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងសេចក្តីថ្លែងការណ៍គឺ៖ អូស្រ្តាលី (Australia), អូទ្រីស (Austria), បាហាម៉ាស (Bahamas) , បែលហ្ស៊ិក (Belgium) , ប៊ឺគីណាហ្វាសូ (Burkina Faso) ,កាណាដា (Canada), ស៊ីលី (Chile) , កូឡុំប៊ី (Colombia), កូស្តារីកា (Costa Rica) ,កូឌីវ័រ (Côte d’Ivoire), សាធារណរដ្ឋឆែក (Czech Republic), ដាណឺម៉ាក (Denmark),​ សាធារណរដ្ឋ ដូមីនិក (Dominican Republic) , អេលសាវ៉ាឌ័រ (El Salvador) , អេស្តូនី តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប សម្រាប់គោលនយោបាយ ការបរទេស និងសន្តិសុខ, សហព័ន្ធសហព័ន្ធមីក្រូនេស៊ី, ហ្វីជី, ហ្វាំងឡង់, បារាំង, ហ្សកហ្ស៊ី, អាល្លឺម៉ង់, ហ្កាណា, ក្រិក, ហ្គាតេម៉ាឡា, ហ្គីយ៉ាណា, ហៃទី, ហុងឌូរ៉ាស, អ៊ីស្លង់, អៀរឡង់, អ៊ីតាលី, ជប៉ុន, ឡាតវី, លីបេរីយ៉ា, លីចថេនស្ទេន, លីទុយអានី, លុចសំបួ, ម៉ាល់តា, កោះ ម៉ាស្យល, ម៉ូរីតានី, ណារូរូ, ហូឡង់ នូវែលសេឡង់ នីហ្សេ, ន័រវេស, ន័រវែសប៉ាឡាវប៉ាណាម៉ាប៉ារ៉ាហ្គាយ,ប៉ូឡូញ, ព័រទុយហ្កាល់, កាតា, សាធារណរដ្ឋកូរ៉េ, រ៉ូម៉ានី, សៀរ៉ាឡេអូន, ស្លូវ៉ាគី , ស្លូវេនី, អេស្ប៉ាញ, ស៊ូរីណាមិ, ស៊ុយអែត, តូហ្គោ, តុងហ្គា, អ៊ូហ្គង់ដា, ចក្រភពអង់គ្លេស, អ៊ុយក្រែន និងយេម៉ែន ៕

Most Popular

To Top