ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក គោរពកិច្ចព្រមព្រៀង ស្តីពីកោះតៃវ៉ាន់ និងបញ្ឈប់ការលក់អាវុធ

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកគោរព តាមបទប្បញ្ញត្តិនៃប្រទេសចិន-អាមេរិកទាំង៣។ សេចក្តីថ្លែងការណ៍ រួមផ្តាច់ទំនាក់ទំនងយោធា ជាមួយតៃវ៉ាន់ និងបញ្ឈប់ការលក់អាវុធ ទៅឲ្យកោះនេះ ។

នៅលើពិភពលោកមានប្រទេសចិន តែមួយគត់ហើយតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីចិន ដែលមិនអាចកាត់ផ្តាច់បាន នេះបើតាមអ្នកនាំពាក្យលោកស្រី ហួ ឈុនយីង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃកាលពីថ្ងៃអង្គារ ដែលជាខួបលើកទី៣៩ នៃការចេញសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា។

ដោយលើកឡើងពីការប្តេជ្ញាចិត្ត ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ទាក់ទងនឹងការលក់អាវុធ ទៅឱ្យកោញតៃវ៉ាន់ លោកស្រី ហួ បានលើកឡើងថា បទប្បញ្ញត្ដិចិន-សហរដ្ឋអាមេរិកទាំង៣ សេចក្តីថ្លែងការណ៍រួមបង្កើត បានជាមូលដ្ឋាន នយោបាយ នៃទំនាក់ទំនងទ្វេភាគី ដែលជាស្នូលសំខាន់ ដែលជាគោលការណ៍ចិនតែមួយ ដែលភាគីអាមេរិក គួរអនុវត្តតាមយ៉ាងតឹងរ៉ឹង។

លោកស្រីហួ បានបន្ដថា តាមពិតទៅសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរជាផ្លូវការ ជាមួយកោះតៃវ៉ាន់ ហើយបានលក់សព្វាវុធ ជាច្រើនប្រភេទទៅឱ្យកោះនេះ ដោយរំលោភបំពានការ សន្យារបស់ខ្លួនជានិច្ច ដើម្បីជួយតៃវ៉ាន់ ពង្រីកនូវអ្វីដែលគេហៅថា លំហអាកាសអន្តរជាតិ។

លោកស្រីបានលើកឡើងពីការលក់សព្វាវុធ ជាច្រើនដល់កោះតៃវ៉ាន់ដោយរដ្ឋបាលសហរដ្ឋអាមេរិក រួមទាំងផែនការដែលទើប តែប្រកាសដោយរដ្ឋបាលលោក បៃដិន ដើម្បីលក់អាវុធ ទៅឱ្យតៃវ៉ាន់ ដែលមានតំលៃប្រហែល ៧៥០ លានដុល្លារអាមេរិក។

លោកបានបញ្ជាក់ថា “យើងចង់ព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីឈានទៅរកការបង្រួបបង្រួម ដោយសន្តិវិធី ដោយភាពស្មោះត្រង់បំផុត ហើយក្នុងពេលជាមួយគ្នានេះ យើងនឹងបម្រុងទុកជម្រើស នៃការចាត់វិធានការឆ្លើយតបចាំបាច់ ប្រឆាំងនឹងអន្តរាគមន៍ បរទេស ក៏ដូចជាអ្នកផ្តាច់ខ្លួនតៃវ៉ាន់ មួយចំនួន និងសកម្មភាពរបស់ពួកគេ” ។

លោកស្រី បានបន្ថែមថា គ្មាននរណាគួរមើលស្រាលការប្តេជ្ញាចិត្តឆន្ទៈ និងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឡើយ ។ មិនថាអាវុធប៉ុន្មាន ដែលសហរដ្ឋអាមេរិក ផ្តល់ឱ្យតៃវ៉ាន់នោះទេ គ្មានលទ្ធភាព ដែលវានឹង ផ្លាស់ប្តូរនិន្នាការ ទូទៅនៃទំនាក់ទំនងឆ្លង កាត់ច្រកសមុទ្រនោះទេ ហើយនៅតែតិច ដែលវានឹងរារាំងដំណើរ ការបង្រួបបង្រួមរបស់ចិន៕ដោយ ឈូក បូរ៉ា

Most Popular

To Top